ពលរដ្ឋបុរីកីឡាបញ្ជាក់ជំហរនៅប្រឈមការបណ្តេញចេញនៅថ្ងៃទី៥ខែមករា

ពលរដ្ឋនៅសហគមន៍​បុរីកីឡា (រូបភាព​៖ ហ៊ុន សិរីវឌ្ឍន៍)

ពលរដ្ឋសហគមន៍បុរីកីឡា នៅថ្ងៃពុធនេះ  ប្រកាសជំហរមិនចាកចេញ ខណៈសាលារាជធានីភ្នំពេញបានកំណត់ថ្ងៃឱសានវាទជាលើកទី២ ត្រឹមថ្ងៃទី៥ខែមករា តម្រូវឲ្យពលរដ្ឋនៅទីនោះទទួលយកសំណងតាមការកំណត់របស់អាជ្ញាធរ។

ក្នុងពិធីរំឭកខួប៦ឆ្នាំនៃការបណ្តេញចេញទាំងបង្ខំ នៅថ្ងៃនេះ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន  លើកឡើងថា សំណងដែលសាលារាជធានីភ្នំពេញ​ឲ្យពួកគាត់ គឺផ្ទះនៅភូមិ     អណ្តូង និងលុយ ៤០០០ដុល្លារនោះ អ្នកស្រី​ថា ពួកគាត់មិនអាចទទួល​យកទេ ហើយក៏មិនចាកចេញពីបុរីកីឡា​ដែរ ដរាបណាមិនទទួលបានសំណងសមរម្យ ឬជាសំណងផ្ទះដែលស្ថិតនៅក្នុងទីតាំងដែល ធ្លាប់រស់នៅ និង រកស៊ីចិញ្ចឹមជីវិត។​​​​​​

អ្នកស្រីថា​៖«…»។

អ្នកស្រីបន្តថា ពួកគាត់មិនទៅរស់នៅភូមិអណ្ដួង ដោយសារ នៅទីនោះគ្មានទឹកភ្លើង មិនអាចប្រកបរមុខរបបអ្វីបានដូចពួកគាត់រស់នៅបុរីកីឡាបច្ចុប្បន្ននោះទេ។

ទាក់ទងរឿងនេះវីអូឌីមិនអាចសុំអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដីបានទេ ដោយទូរសព្ទមិនចូល។ ប៉ុន្តែកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោក ម៉េត មាសភក្តី លើកឡើងថា ការរក្សាជំហរមិនមកទទួលយកសំណង តាមគោលនយោបាយនោះ វាជាសិទ្ធិរបស់រដ្ឋពលរដ្ឋ ប៉ុន្តែលោកថា រាជធានីភ្នំពេញ នឹងអនុវត្ត​វិធានការរបស់រដ្ឋាភិបាល​ និងយន្តការតុលាការបន្តទៀត ដោយមិនទទួលខុសត្រូវ ចំពោះការបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋទាំងនោះឡើយ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៧ អង្គការនិងសហគមន៍ សរុបចំនួន៣៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវ​នាវ​ទៅ​សាលារាជធានីភ្នំពេញ ឲ្យ​ទម្លាក់ចោល​ឱសានវាទនេះ និងបន្តដំណើរការដោះស្រាយវិវាទនោះ តាមនីតីវិធីឡើងវិញ។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ជូនប្រជាពលរដ្ឋ១៧៧៦គ្រូសារវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ៣៨០គ្រូសារទៀតទទួលបានសំណងតាមការកំណត់របស់ក្រុមហ៊ុន និងអាជ្ញាធរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ