មេធាវី៖ តុលាការរកមុខជនដៃដល់នៅសមាគមមួយដែលជាប់ពាក់ព័ន្ធនឹងហិង្សានៅក្រុមហ៊ុនកាពីតូល

អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​លរង​របួស​ពេល​មាន​ហិង្សា (រូបថតពី៖ CLC Cambodia)

មេធាវីមួយរូបអះអាងថា នៅថ្ងៃព្រហស្បតិ៍នេះ ចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការនីតិវិធីស្វែងរកអ្នកបង្កហិង្សានៅក្រុមហ៊ុនកាពីតូល ដែលលោកថាជាប់ពាក់ព័ន្ធនឹងសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា។

កាលពីថ្ងៃទី៦ ខែកុម្ភៈ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះហិង្សាបង្គឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់។
ក្រុមអ្នកតាមដានអះអាងថា សមត្ថកិច្ចពេលនោះមិនបានចាប់ជនដៃដល់ជាសមាជិករបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាដែលប្រើញញួរ ដែកសសៃ និងវត្ថុរឹងផ្សេងទៀត វាយទៅលើអ្នកតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកាពីតូលនោះទេ ដោយពួកគេថាសមត្ថកិច្ចបែរជាបាប់ជនរងគ្រោះពីរនាក់ដែលតវ៉ាទាមទារលក្ខខណ្ឌការងារនោះទៅវិញ។

ក្រុមអ្នកតាមដានអះអាងទៀថា ក្រុមអ្នកមានញញួ ដែកសសៃ ប្រើហិង្សា វាយក្រុមអ្នកតវ៉ាឲ្យរងរបួសនោះ កគេថា ជាសមាជិក សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ការពារប្រហ៊ុនការពីតូល។

មេធាវីការពារជនត្រូវចោទគឺលោក គីម សុជាតិ ឲ្យVODដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ បានសាកសួរកូនក្តីលោកទាំងពីរនាក់ឲ្យបង្ហាញមុខជនដៃដល់ ជាសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលពួកគេបានឃើញក្នុងហេតុការណ៍ប៉ះទង្គិតនាពេលនោះ ដើម្បីដំណើនីតិវិធីបន្ត។ លោកបន្តថា នៅថ្ងៃទីសុក្រស្អែកនេះ តុលាការនឹងសាកសួរជនរងគ្រោះម្នាក់ទៀត ជាអធិការរងនគរបាលខណ្ឌ៧មករាដែលស្ថិតក្នុងហេតុការណ៍ផ្ទុះហិង្សានៅក្រុមហ៊ុនកាពីតូលនោះ។

មេធាវីរូបនោះឲ្យដឹងដែរថា ក្រោយពីតុលាការសួរជនរងគ្រោះជាសមត្ថកចិ្ចនេះរួច លោកនឹងដាក់បណ្តឹទៅសាលាលឧទ្ធរណ៍ ដើម្បីសុំឲ្យកូនក្តីលោក ដែលត្រូវបានចាប់ខ្លួន មានលោក រស់ស៊ីផៃ និងលោក នន វណ្ណា បាននៅក្រៅឃុំបណ្តោះអាសន្នផងដែរ។

គួរបញ្ជាក់ថា ក្រោយផ្ទុះហិង្សានោះ សង្គមស៊ីវិលបានចេញសេក្តីថ្លែងការណ៍រួមគ្នាថ្កោលទោស ក្រុមអ្នកប្រើហិង្សាទៅលើ អតីតអ្នកបើកបរថយន្តក្រុមហ៊ុនកាពីតូលដែលត្រូវបានថៅកែបណ្តេញចេញពីការងារ និងបានជំរុញឲ្យតុលការចាត់វិធានការច្បាប់ឲ្យស្មើភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ