កូរ៉េខាង​ជើ​ងបាញ់​មីស៊ីលក្រោយក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌ​កម្ម​ជាថ្មី​

(រូបភាពពី ​AFP)

រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បានបាញ់​មីស៊ីល​ខ្នាតខ្លីៗចូលទៅក្នុង​សមុទ្រភាគអាគ្នេយ៍​នៅថ្ងៃព្រហស្បតិ៍នេះ​ជាការឆ្លើយ​តប​នឹង​ការប្រកាស​ដាក់​ទណ្ឌ​ជាថ្មីទៀត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។​

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​លោក Moon Sang-Gyun ថ្លែងថាតាមការ​តាមដាន​របស់ពួកគេ​គឺកូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​ខ្លីៗ​ជាបន្តបន្ទាប់​គឺក្រោយ​ប៉ុន្មាន​ម៉ោង​ដែល​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេសនេះ​។ ​លោកបន្តថាពេល​នេះកូរ៉េខាង​ត្បូង​កំពុង​តាម​ដាន​និង​វិភាគ​លើ​ការបាញ់​មីស៊ីល​របស់​កូរ៉េខាង​ជើង។ នេះបើតាមសារព័ត៌មាន​ Channel News Asia។​​

លោក Moon Sang-Gyun បញ្ជាក់​ថាគ្រាប់​នោះ​បានបាញ់​ទៅ​សមុទ្រ​ខាងកើតឬសមុទ្រ​ជប៉ុននៅម៉ោង​ប្រមាណ​១០ព្រឹក​ម៉ោង​នៅតំបន់នោះ។​

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង​១៥​ប្រទេសនៃ​​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើសេចក្តី​ព្រាង​របស់​អាមេ​រិក​ដែល​មានការគាំទ្រ​ពីចិន​ដោយសម្រេច​រឹតបន្តឹង​នាំចេញទំនិញ​និង​បន្ថែមការ​ត្រួតពិនិត្យ​លើប្រទេសកូរ៉េ​ខាងជើង​។​

ប្រធានាធិបតីអាមេរិក​បានសម្តែង​ការស្វាគមន៍​ចំពោះ​ការដាក់សម្ពាធនេះចំពោះ​ទីក្រុង​ព្យុង​យ៉ាង​ដែល​បាន​សាក​ល្បង​អាវុធនុយក្លេអ៊ែលើកទី៤​របស់ខ្លួន​កាលពីថ្ងៃទី​៦ខែមករានិងបាញ់​រ៉ុកែត​កាលពីថ្ងៃ​ទី៧ខែកុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ