ម៉ាឡេស៊ីបណ្តេញជនសង្ស័យករណី​ឃាតកម្មលើលោក គីម ជូងណាម ចេញពីប្រទេស

ជនជាតិកូរ៉េខាងជើង​ដែលសង្ស័យថាជាឃាតកសម្លាប់លោក គីម ជុងណាម បងប្រុសដែលមានម្តាយផ្សេងគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង ត្រូវបានដោះលែង ហើយរៀបចំបណ្តេញចេញពីប្រទេសម៉ាឡេស៊ី។​

តាមសារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Ri Jong Chol ជាជនសង្ស័យម្នាក់ថា បានចូលរួមសម្លាប់លោក គីម ជុងណាមកាលពីថ្ងៃទី១៣ខែកុម្ភៈនោះ ត្រូវសមត្ថកិច្ចម៉ាឡេស៊ីសម្រេចដោះលែង ហើយបញ្ជូនទៅនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ដើម្បីរៀបចំបញ្ជូនទៅប្រទេសកូរ៉េខាងជើងវិញ។​

លោក ​Ri ត្រូវបានសមត្ថកិច្ចឃុំខ្លួនប៉ុន្មានថ្ងៃក្រោយឃាតកម្មសម្លាប់លោក គីម ជុងណាម ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិម៌ម៉ាឡេស៊ីបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិកូរ៉េខាងជើងរូបនេះមិនមានសារៈសំខាន់ក្នុងនាមជាសាក្សីនោះទេ។ ប៉ុន្តែស្ត្រីពីរនាក់ផ្សេងទៀតគឺម្នាក់ជាជនជាតិវៀតណាម និង ម្នាក់ទៀត​ជាជនជាតិ​ឥណ្ឌូនេស៊ី ត្រូវបានចោទប្រកាន់ថា បានចូលរួមសម្លាប់លោក គីម ជុងណាម ហើយស្ត្រីទាំងពីរនេះអាចប្រឈមនឹងទោសប្រហារជីវិត។

ទោះយ៉ាងណានគរបាលម៉ាឡេស៊ី កំពុងស្វែងរកជនជាតិកូរ៉េខាងជើង​ចំនួន​៧នាក់ផ្សេងទៀត ដែលសង្ស័យពាក់ព័ន្ធករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ