ទាហានថៃបីនាក់រងការបាញ់សម្លាប់កាលពីយប់មិញ

ទាហានថៃបីនាក់ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅខេត្តភាគខាងត្បូង ជាខេត្តដែលមានការប៉ះបោរដោយពលរដ្ឋឥស្លាម។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ឲ្យដឹងថា ហេតុការណ៍នេះកើតឡើង​នៅក្នុងស្រុក Mayo ខេត្តប៉ាតានី ដែលមានចម្ងាយប្រមាណ​១០៥០ គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុងបាងកក។​ ការបាញ់ប្រហារនោះធ្វើឡើងតែក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។​

ការបាញ់សម្លាប់នេះ កើតឡើង​ចម្ងាយប្រមាណ​២៥គីឡូម៉ែត្រពី ទីបញ្ជាការដ្ឋានកម្លាំងទ័ពនៅខេត្តប៉ាតានី នៅពេលដែលទាហានទាំងនោះ ត្រឡប់ពីផ្សារវិញ។​

អ្នកភូមិស្ថិតនៅក្នុងហេតុការណ៍នេះ ត្រូវបានខ្មាន់កាំភ្លើង​បាញ់ឲ្យរងរបួសជើង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។​

នគរបាលមិនទាន់បានកំណត់មុខសញ្ញាថា ក្រុមណាជាអ្នកប្រព្រឹត្តិឲ្យច្បាស់ទេ តែការសង្ស័យជាជំហានដំបូងនគរបាលថា ជាក្រុមបះបោរផ្តាច់ខ្លួននៅភាគខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ