រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់អាមេរិកការពារខ្លួនករណីស៊ើបអង្កេតលើលោក ត្រាំ ពេលឃោសនា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់អាមេរិកប្រកាសកាលពីម្សិលមិញថា ខ្លួនលោកផ្ទាល់មិនជាប់ពាក់ព័ន្ធករណីស៊ើបអង្កេតលើលោក ដូណល ត្រាំ ពេលឃោសនាបោះឆ្នោត ខណៈកំពុងមានការស៊ើបអង្កេតថា លោកមានទំនាក់ទំនងជាមួយរុស្ស៊ី​ នាំឲ្យមានការជ្រៀតជ្រែក​លើដំណើរការបោះឆ្នោត។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

លោក Jeff Sessions រងការចោទថា ពេលដែលលោក ត្រាំ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ពេលនោះលោកជា សមាជិកសភា ហើយក៏ជាទីប្រឹក្សារបស់លោកត្រាំ បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក២លើក ដែលសង្ស័យថា អាចជារៀបចំផែនការឲ្យរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោតនាំឲ្យលោក ត្រាំ ទទួលបានជ័យជម្នះ។​

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់ថា​ពេលដែលលោក ជួបជាមួយឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីនោះ លោកមិនមែនជាទីប្រឹក្សារបស់លោក ត្រាំ ទេ គឺគ្រាន់តែជាសមាជិកសភាប៉ុណ្ណោះ។​

ការបោះឆ្នោតនៅអាមេរិកកាលពីចុងឆ្នាំ២០១៦រងការចោទថា រុស្ស៊ីលួចចូលលុកលុយក្នុងប្រព័ន្ធកុំព្យូទ័រកែប្រែទិន្នន័យទើបនាំឲ្យលោកដូណល ត្រាំមកពីគណបក្សសាធារណរដ្ឋទទួលបានជ័យជំជម្នះ។ ប៉ុន្តែលោក ត្រាំ បានច្រានចោលការចោទប្រកាន់នេះជាញឹកញាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ