រដ្ឋាភិបាល​ការពារ​ភាព​ស្អាតស្អំ​ថា​មិន​ទទួល​សំណូក​ពី​មន្ត្រី​ពេល​ដំឡើង​តួនាទី​

​រដ្ឋាភិបាល​ប្រកាសឲ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន​ជន​អា​ណាមិកដែល​រដ្ឋាភិបាល​ថា បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ ទៅ​គំរាមកំហែង​ទា​ប្រាក់​ពី​អភិបាល​ស្រុក​មួយចំនួន ជា​ថ្នូរ​នឹង​ការជួយ​បិទបាំង​ពុករលួយរបស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ទាំង​នោះ​។​

​ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃទី០១ ខែ មេសា​ បញ្ជា​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​ដែល​រដ្ឋាភិបាល​ថា បាន​យកឈ្មោះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ភ្ជាប់​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅ​គំរាម​ទា​ប្រាក់ពី​អភិបាល​ស្រុក​មួយចំនួន​ដូចជា ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង និង​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង មក​ផ្តន្ទាទោស​។​

​បើ​តាម​លិខិត​ដដែល​នោះ​ឲ្យដឹងថា ​កាលពី​ដើម​ខែ​មីនា ជន​អាណាមិក​នោះ​បាន​ចោទ​អភិបាលស្រុ​កទាំង​នោះ​ថា ​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​តម្រូវ​ឲ្យ​ផ្ញើរ​ប្រាក់​តាម​ប្រព័ន្ធ​វី​ង ជា​ថ្នូរ​នៃ​ការ​មិន​ដក​តួនាទី ឬ​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ដោយ​ការពារ​ភាព​ស្អាតស្អំរបស់​ខ្លួន​ថា ការដំឡើងឋានៈ ឬ​ដក​តួនាទី​មន្ត្រី​មួយចំនួន ក្រសួង​ថា​ជា​គោលការណ៍​គឺ​មិន​មាន​តម្រូវឲ្យ​ផ្ដល់​ប្រាក់ សម្ភារៈ ឬ​មធ្យោបាយ​មិន​ស្របច្បាប់​ណាជា​ថ្នូរ​ឡើយ​។​

​ក្រសួង​ហា​ផ្ទៃ​បញ្ជារ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន បើ​មាន​ជន​ណា​ប្រព្រឹត្ត​អំពើ​ទាំងនោះ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ