ចិននិងវៀតណាមបញ្ជាក់ជំហរដោះស្រាយជម្លោះសមុទ្រខាងត្បូង

ភាគីចិននិងវៀតណាមបានបញ្ជាក់ជំហរចរចាដោយសន្តិវិធីដើម្បីដោះស្រាយជម្លោះដែលកំពុងកើតមាននៅក្នុងសមុទ្រចិនខាងត្បូង ហើយឆ្ពោះទៅរកការពង្រឹងការទំនាក់ទំនងនិងការធ្វើពាណិជ្ជកម្ម។

ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម​លោក ផាម បិញមិញ (Pham Pinh Minh) និងរដ្ឋមន្ត្រីការបរទេសចិនលោក​ វ៉ាង យី (Wang Yi) ពួកគេថ្លែងសាររួមគ្នា​ថា ភាគីទាំងពីរព្រមព្រៀងគ្នាយកបញ្ហាជម្លោះដែនសមុទ្រមកជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយ។​

ទាំងភាគីចិន​និងវៀតណាមថ្លែងថា ពួកគេកំពុងធ្វើការងាររួមគ្នាដោះស្រាយបញ្ហាទាំងនេះ ដើម្បីបញ្ចប់ភាពតានតឹងប្រទេសទាំងពីរ។​

ចិនអះអាងថា ផ្ទៃទឹកនិងកោះ៩០ភាគរយ ជាកម្មសិទ្ធិរបស់ខ្លួន​ នៅលើទីតាំងដែលសំបូរទៅដោយធនធានធម្មជាតិទាំងនោះ ចិនកំពុងតែកសាងមូលដ្ឋានទ័ពនាំឲ្យមានប្រតិកម្មបន្តបន្ទាប់ពីប្រទេសមានផលប្រយោជន៍ពាក់ព័ន្ធ។​

ប្រទេសប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ​ក៏បានអះអាងថា ពួកគេមានផលប្រយោជន៍នៅទីនោះដែរ ក្នុងនោះវៀតណាមជាចេញមុខខ្លាំងជាងគេក្នុងការធ្វើសកម្មភាពប្រឆាំងជាមួយប្រទេសចិន។៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ