អយ្យការចោទលោក ឡាយ វណ្ណៈ និងបងប្រុសពីបទឃាតកម្ម

ដោយ លោក ស៊ុន សុខេន​​ | ថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 9:39 AM | វប្បធម៌ | 0 | 2923 រូបភាព៖ លោក ឡាយ វណ្ណៈ និង អ្នកស្រី ចេវ សុវឌ្ឍនា កាលពីពេលកន្លងទៅ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អតីតអភិបាលខេត្តតាកែវ និងបងប្រុស របស់លោកពីបទឃាតកម្ម ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។​

លោក​ លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជាធានីភ្នំពេញ​បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេ លេក្រាម នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះថា ព្រះរាជាអាជ្ញាបានសម្រេចចោទប្រកាន់លោក ឡាយ វណ្ណៈ ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌលើស្រ្តីរង គ្រោះឈ្មោះ ចេវ សុវឌ្ឍនា។

ក្រៅពីលោក ឡាយ វណ្ណៈ បងប្រុសរបស់លោកដែលេជាអតីតស្នងការរងនគរបាលខេត្តតាកែវលោក ឡាយ ណារិទ្ធក៏ត្រូវបានចោទ ប្រកាន់ដូចគ្នាផងដែរ។​ ដោយឡែក ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ ឈ្មោះ ម៉េន សាម៉ៃ និង​​អ្នកបំរើ​នៅផ្ទះ​ស្រ្តីរងគ្រោះ​​ឈ្មោះ ជឹម វុធ ត្រូវបានតុលាការសម្រេចចោទប្រកាន់ ពីបទបាំង តម្រុយតាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកផងដែរអ្នកស្រី ចេវ សុវឌ្ឍនា អាយុ៣៦​ឆ្នាំត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​ឯ​ក្រុង​ដូន កែវ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករាហើយ​របាយការណ៍​នគរបាល​ខេត្ត​តាកែវ សន្និដ្ឋាន​​កាល​ពី​ដំបូង​ថា ស្ត្រី​រូបនេះ​បាន ចង​ក​សម្លាប់​ខ្លួន។

សរសេរមកកាន់ លោក ស៊ុន សុខេន តាមរយៈ sunsokhen@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required