លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន រិះគន់សមត្ថភាពមន្រី្តនៅជុំវិញខ្លួនមួយចំនួន

រូបភាព៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់សមត្ថភាពមន្រី្តនៅជុំវិញខ្លួនមួយចំនួន( ហ្វេសប៊ុក )

លោកនាយករដ្ឋមន្ត្រីបានរិះគន់មន្ត្រីរបស់លោកមួយចំនួន​សមត្ថភាពនៅទាបពិបាកធ្វើការងារជាមួយ ហើយ លោកថា បញ្ហាសមត្ថភាពខ្សោយក៏ជាមូលហេតុមួយដែលក្រុមហ៊ុនមួយចំនួនយកបុគ្គលិកពីបរទេស មកដែរ។​

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ​ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលស្គាល់ថាមន្រ្តីដែលធ្វើការនៅក្បែរលោកមួយចំនួនសមត្ថភាព នៅមានកម្រិតនៅឡើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖​​ « សូម្បីតែអ្នកធ្វើការនៅក្បែរខ្ញុំ អ្នកខ្លះឃើញតែមុខមកគឺវាពិបាកយល់ ត្រឹមតែ ថាកាន់កាតាបបាន​​ កាន់កាតាបបាន ប៉ុន្តែបើប្រើឲ្យធ្វើអីធ្វើរួចហើយយកមកឲ្យយើងពិនិត្យកែរដដែល អញ្ចឹងវាដដែល។ បើថាយកមកត្រឹមតែកែ ធ្វើសុន្ទរកថាឲ្យយើងមួយ ឧទាហរណ៍អញ្ចឹង បើត្រឹមកែត្រឹម ១០%អីបាន អាគោលការណ៍ធំៗបាន​ប៉ុន្តែដល់ថ្នាក់យកមកឲ្យយើង យើងគ្រាន់តែយកមើលថាទេ​បើអញ្ចឹង អានេះសរសេរខ្លួន​ឯងវិញលឿនជាង។»

លោកបានបន្តថា ពេលលោកចូលរួមក្នុងកម្មវិធីណាមួយពេលណាក៏ដោយ ក៍មន្ត្រីរបស់លោកធ្វើ សេចក្តីព្រៀង សុន្ទរកថាសម្រាប់លោកដែរ តែលោកថា​ពេលខ្លះប្រើមិនកើត។

លោកបានបន្ថែម៖ “អាហ្នឹងហើយ ជាកម្រិត នៃការចេះដឹង។​ អ្នកដែលធ្វើការពិតប្រាកដមានប៉ុន្មាន។”

ក្រៅពីថ្លែងរិះគន់មន្រ្តីរបស់ខ្លួន លោកនាយករដ្ឋមន្រ្តីក៏បានទទួលស្គាល់ផងដែរថាព្រោះតែធនធានបញ្ញា ចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកកម្ពុជានៅមានកម្រិត​ទើបមានក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសខ្លះ បានបង្ខំចិត្តយក បុគ្គលិកមកពីក្រៅប្រទេស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ