ឥណ្ឌូនេស៊ីព្រមានបិទហ្វេសប៊ុកបើមានលេចធ្លាយទិន្នន័យឯកជន​

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងព័ត៌មានរបស់ឥណ្ឌូនេស៊ីបានព្រមានថា នឹងឈប់ឲ្យក្រុមហ៊ុនហ្វេសប៊ុកដំណើរការតទៅទៀត បើសិនជារកឃើញភស្តុតាងថា ទិន្នន័យឯកពលរដ្ឋនៅក្នុងប្រទេសនេះបានលេចធ្លាយ។​

នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg លោក ​Rudiantara ថ្លែងថា នៅពេលដែលលោកមានភស្តុតាងគ្រប់គ្រាន់មកបញ្ជាក់នោះ លោកនឹងបិទមិនឲ្យហ្វេសប៊ុកដំណើរការបានទៀតនោះទេ។​ លោកបន្តថា ឥណ្ឌូនេស៊ីធ្លាប់បានបិទបណ្តាញទំនាក់ទំនងសង្គម​ផ្ញើសារ Telegram​ ហើយថា ក៏អាចបិទហ្វេសប៊ុកទៀតដែរ។​

បច្ចុប្បន្នក្រុមហ៊ុនហ្វេសប៊ុកកំពុងតែទទួលរងសម្ពាធខ្លាំង ពាក់ព័ន្ធរឿងអាស្រូវរបាយការណ៍ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់​៥០លាន ធ្លាក់ទៅដល់ដៃក្រុមហ៊ុនវិភាគរបាយការណ៍មួយឈ្មោះ Cambridge Analytica។ របាយការណ៍នេះ ត្រូវបានគេប្រើប្រាស់ក្នុងការរៀបចំយុទ្ធនាការបោះឆ្នោតនៅអាមេរិក​ ដែលក្រុមនោះគាំទ្របេក្ខជនលោក ដូណល ត្រាំ។​

ឥណ្ឌូនេស៊ីក៏បានបញ្ជាក់ដែរថា ចំពោះបុគ្គលិកក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមនេះ ដែលលួចរបាយការណ៍ឯកជនអាចប្រឈមជាប់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់​៨៧៣ ០០០ដុល្លារអាមេរិកទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ