Leicester City ឈ្នះ​ពានបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ Premier League

រូបថត៖ Leicester City’s Facebook Page

ក្រុមបាល់ទាត់ Leicester City បានឈ្នះពានក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសជាលើកដំបូង បន្ទាប់ពីក្រុមមាន់ខ្នាយ Tottenham Hotspur បានត្រឹមស្មើ ២-២ នៅក្នុងការប្រកួតជាមួយក្រុមតោខៀវ Chelsea កាលពីយប់មិញ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC។

ក្រុមបាល់ទាត់ដែលមានរហស្សនាមថា កញ្ច្រោង មួយនេះបានចាប់ផ្ដើមរដូវកាល២០១៥-២០១៦ជាមួយទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីក្រុមនេះស្ទើរតែកាត់ចេញពីក្របខ័ណ្ឌកំពូលទៅហើយកាលពីរដូវកាលមុន។

នៅក្នុងចំណោមការប្រកួតនៅក្របខ័ណ្ឌកំពូលនោះ ក្រុម Leicester City ចាញ់ត្រឹមតែ៣ប្រកួតប៉ុណ្ណោះ ហើយជ័យជម្នះរបស់ក្រុមមួយនេះបានក្លាយជារឿងនិទានថ្មីមួយសម្រាប់មនុស្សជំនាន់ក្រោយនិងជាជ័យជម្នះដែលមិនគួរឲ្យជឿនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ចំណែកឯក្រុមខ្លាំងៗដូចជា Spurs ក្រុម Arsenal ក្រុម Manchester City ក្រុម Manchester United និងក្រុម Chelsea ដែលជាម្ចាស់ជើងឯកចាស់រដូវកាលមុន សុទ្ធតែពុំអាចយកឈ្នះក្រុម Leicester City ពេញមួយរដូវកាលនេះបានឡើយ។

លោក Gary Lineker អតីតខ្សែប្រយុទ្ធក្រុម Leicester City និងធ្លាប់លេងឲ្យក្លឹប Everton និងក្រុមជម្រើសជាតិអង់គ្លេសដែរនោះ បានចាត់ទុកជ័យជម្នះរបស់ក្រុមកញ្ច្រោងនេះ ជាជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងជីវិតរបស់លោក។

លោក Gary Lineker បានប្រាប់សារព័តមាន BBC ថាលោកមិនគិតថារឿងនេះកើតឡើងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នោះទេ ខណៈរូបលោកជាអ្នកគាំទ្រក្លឹបនេះតាំងពីលោកមានអាយុ៧ឆ្នាំមកម៉្លេះ៕

ប្រភព៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ