ប្រធានាធិបតីហ្វីលីពីន​បញ្ជាក់ថាមិនអាចការពារ​អ្នកសារព័ត៌មានពីការសម្លាប់បានទេ

ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនលោក ​Rodrigo Duterte (រូបភាពពី AFP)

ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍ម្សិលមិញព្រមានថា លោកមិនអាចការពារសុវត្ថិភាពឲ្យអ្នកសារព័ត៌មានពីការសម្លាប់ឬធ្វើទុក្ខបុកម្នេញនានាទេ។

លោក Rodrigo Duterte ថ្លែងថាឃាតកម្មលើអ្នកសារព័ត៌មានកន្លងមកពាក់ព័ន្ធការទទួលសំណូកឬចូលរួមសកម្មភាពពុករលួយដែលលោកថាទង្វើទាំងនេះធ្វើឲ្យមានឃាតកម្មលើអ្នកធ្វើការតាមប្រព័ន្ធផ្សព្វផ្សាយកើនឡើង។

ហ្វីលីពីនគឺជាប្រទេសមួយគ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកសារព័ត៌មានក្នុងចំណោមប្រទេសផ្សេងៗទៀតនៅលើលោក។ អំឡុងសង្គមហ្វីលីពីនចលាចលនិងមានអំពើពុករលួយខ្លាំងផ្លាស់ប្តូរពីប្រជាធិបតេយ្យទៅរបបផ្តាច់ការ ដឹកនាំដោយលោក ហ្វើឌីណាន់ ម៉ាកូស ក្នុងរយៈពេល៣ទសវត្សរ៍កន្លងទៅអ្នកសារព័ត៌មាន១៧៤នាក់ត្រូវបានសម្លាប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍នៅទីក្រុង Davao  នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនលោក Duterte ថ្លែងថាលោកមិនអាចការពារអ្នកសារព័ត៌មានទាំងអស់នៅហ្វីលីពីនបានទេ។ ក្រៅពីភ្ជាប់អ្នកព័ត៌មានទៅនឹងរឿងអំពើពុករលួយ លោកបញ្ជាក់ថាអ្នកព័ត៌មានដូចជាទាហានពេលចូលក្នុងក្រុមកងកម្លាំងប្រដាប់អាវុធនៅពេលដែលចេញខាងក្រៅដើរប្រមាញ់រកព័ត៌មាននៅកន្លែងផ្ទុះអាវុធគឺប្រឈមនឹងការស្លាប់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Duterte ទទួលបានជ័យជម្នះលើការបោះឆ្នោតយ៉ាងខ្លាំងកាលពីខែមុនដោយសារលោកសន្យាធ្វើកំណែទម្រង់ការអនុវត្តច្បាប់ បញ្ចប់ឲ្យអស់នូវបទឧក្រិដ្ឋ គឺលោកសន្យាថាក្នុងរយៈពេល៦ខែដំបូងដែលលោកនឹងសម្លាប់មនុស្សឲ្យអស់រាប់ពាន់នាក់ចំពោះអ្នកដែលសង្ស័យថាពាក់ព័ន្ធបទឧក្រិដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ