គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃឃោស​នាបោះឆ្នោត​ចុង​ក្រោយសម្លាប់មនុស្ស៦​នាក់

របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​​១​២​លើក​នៅ​ទូទាំង​ប្រទេស ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា​ម្សិលមិញ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​​នាក់ និងរបួស​១៧​នាក់​។​​

របាយការណ៍​ដដែល​នេះ​​បាន​ឱ្យ​ដឹង​ថាក្នុង​ចំណោម​អ្នក​ស្លាប់៦​នាក់នោះមាន​ស្រីម្នាក់។ របាយការណ៍បញ្ជាក់​ដែរថា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​ខូច​ខាត​យានយន្តសរុប​ចំនួន ២៦គ្រឿង រួម​មានម៉ូតូចំនួន​១១​គ្រឿង។

យោង​តាម​របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក រយៈ​ពេល​២ថ្ងៃគិត​ចាប់​ថ្ងៃ​ទី១ ​មិថុនា ដល់​ថ្ងៃ​ទី ២​ខែ​មិថុនា ​ឆ្នាំ​២០១៧ មានករណីគ្រោះថ្នាក់ចរាចរកើត​ឡើង​ចំនួន២៤​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ចំនួន១០​នាក់ រង​របួស​សរុបចំនួន៣១​នាក់ ក្នុង​នោះ​របួស​ធ្ងន់២៥​នាក់ និង​រង​របួស​ស្រាលចំនួន៦​នាក់​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ