គ.ជ.ប អនុញ្ញាតឱ្យអ្នកសារព័ត៌មានជាង៧រយនាក់ចូលរួមយកព័ត៌មានក្នុងថ្ងៃបោះឆ្នោត

គ.ជ.ប

គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គជប)​ សម្រេច​ឲ្យ​អ្នក​សារព័ត៌មានជាតិ និង​អន្តរាជាតិជាង​៧រយនាក់ចូល​រួម​​យក​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អណត្តិទី​៤​នេះ​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គជប​នៅ​ល្ងាច​ថ្ងៃ​ទី០២ ខែ​មិថុនាម្សិលមិញ គជបបានបញ្ជាក់ថាអ្នក​សារ​ព័ត៌​ជាតិ និង​អន្តរ​ជាតិ​ចំនួន​៧៨៨​នាក់​ក្នុង​នោះ​មានស្រីចំនួន១០៦​នាក់​មក​ពី​អង្គភាព​ចំនួន៦៣ នឹងចូល​រួម​យក​ព័ត៌មានអំពី​ដំណើរ​ការ​បោះឆ្នោត ជ្រើសរើស ក្រុម​ប្រឹក្សា ឃុំ សង្កាត់​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​នេះ​។​

គជប​បាន​បញ្ជាក់​ថា​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អណត្តិ​ទី៤​នេះ​មាន​អ្នក​សង្កេតការណ៍​មក​ពី​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧៤៦៧១​នាក់ និង​ភ្នាក់​ងារ​មក​ពី​គណបក្ស​នយោបាយ​ទាំង១២​គណបក្ស​ចំនួន​​១០៥៣៤៨​នាក់​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ