បំផ្ទុះ​គ្រាប់បែក​នៅ​រដ្ឋធានី​បា​ដា​ដ ស្លាប់​យ៉ាង​តិច​៧៩​នាក់​

មន្ត្រីប៉ូលិសអ៊ីរ៉ាក់ បាននិយាយថា មនុស្សយ៉ាងតិច ៧០នាក់ ត្រូវបានសម្លាប់ និង ១៣១នាក់ទៀតរងរបួស នៅក្នុងបំផ្ទុះគ្រាប់បែកមួយនៅរដ្ឋធានីបាដាដ ដែលក្រុមរដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវ។

សារព័ត៌មាន BBC របស់អង់គ្លេស បានរាយការណ៍ថា រថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង បានផ្ទុះនៅជិតភោជនីយដ្ឋានមួយកន្លែង និងតំបន់ទីផ្សារ នៅសង្កាត់មួយក្នុងរដ្ឋធានីបាដាដ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។

ដងផ្លូវមមាញឹកទៅដោយអ្នកដើរផ្សារ ក្រោយពីថ្ងៃលិច នៅក្នុងរដូវបួសតមអាហាររ៉ាម៉ាដន ដែលចប់នៅសប្ដាហ៍នេះ។

គ្រាប់បែកទីពីរ បានផ្ទុះឡើងនៅភាគខាងជើងរដ្ឋធានីបាដាដ ដោយបានសម្លាប់មនុស្ស ៥នាក់ផ្សេងទៀត។

ការបំផ្ទុះគ្រាប់បែកនេះ ដែលស្ថិតក្នុងចំណោមការបំផ្ទុះគ្រាប់បែកដ៏ប្រល័យបំផុតនៅក្នុងអ៊ីរ៉ាក់ក្នុងឆ្នាំនេះ បានកើតឡើងមួយសប្ដាហ៍ក្រោយពីកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានដណ្ដើមយកមកវិញនូវទីក្រុងហ្វាលូចា ពីក្រុមបះបោររដ្ឋអ៊ីស្លាម។

អាជ្ញាធរនិយាយថា ទីក្រុងនេះ ត្រូវបានប្រើប្រាស់ធ្វើជាទ្រនាប់សម្រាប់វាយប្រហារទៅលើទីក្រុងបាដាដពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម។

ក្រុមជីហាដនេះ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះ។
ចំណែកទីភ្នាក់ងារព័ត៌មាន AP របស់អាមេរិក រាយការណ៍ថា ភាគច្រើនអ្នកដែលស្លាប់នៅក្នុងវាយប្រហារនោះ គឺជាកុមារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ