ស្តារធារាស្ត្រតាំងក្រសាំង

ដោយ VOD Admin​​ | ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 2:14 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 3129

ការអនុវត្តគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំងដែលជាគម្រោងដ៏ធំមួយមានទីតាំងស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ មកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ ៤០ ភាគរយ។

គម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងត្រូវជួសជុលនិងស្តារ ប្រឡាយមេមួយខ្សែប្រវែង១៨ គីឡូម៉ែត្រ បាតក្រោម ១៥ម៉ែត្រ មាត់លើ ៥៨ ម៉ែត្រ ជម្រៅជាមធ្យម ៣ ម៉ែត្រប្រវែងខ្នាតទទឹងរបស់ប្រឡាយពីភ្លឺម្ខាងទៅភ្លឺម្ខាង ប្រវែង ១២០ ម៉ែត្រសាងសង់សំណង់សិល្បការធំតូច សរុបចំនួន៤១កន្លែងចាក់បេតុងអាកមេភ្លឺអមសងខាងប្រឡាយសរុបប្រវែង៨គីឡូម៉ែត្រចាក់គ្រួសក្រហម លើខ្នងភ្លឺអមសងខាងប្រឡាយសរុបប្រវែង១៨គីឡូម៉ែត្រដាំស្មៅម៉ាឡេតាមជើងទេរភ្លឺអមសងខាងប្រឡាយសរុបប្រវែង១០គីឡូម៉ែត្រ។

បច្ចុប្បន្នក្រសួងកំពុងធ្វើការសិក្សាគ្រោងប្លង់លំអិតលើប្រព័ន្ធប្រឡាយរងទី ២ ទី៣ និងប្រព័ន្ធប្រឡាយ ជើងក្អែបដែលមានប្រវែងសរុបរហូតដល់រាប់រយគីឡូម៉ែត្រនិងចែកចេញជា ៧ ប្លុក ដើម្បីនាំទឹកទៅដល់ដី ស្រែរបស់បងប្អូនប្រជាកសិករ។ ការងារសិក្សាគ្រោងប្លង់នេះសម្រេចបានប្រមាណ៧០ភាគរយហើយនឹង ត្រូវចាប់ដំណើរការអនុវត្តនាពេលដ៏ខ្លីខាងមុខ ។

ក្រោយពេលបញ្ចប់គម្រោងនេះទាំងស្រុង នៅក្នុងឆ្នាំ ២០១៨ ខាងមុខប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងនឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ប្រមាណ២០.០០០ហិកតា៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required