កម្មករជាង៣០នាក់រងរបួសដោយគ្រោះថ្នាក់ក្រឡាប់ឡាន

(រូបភាពពីហ្វេសប៊ុក)

កម្មករ៣៣នាក់រងរបួសដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅស្រុកឧត្តុង ខេត្តកំពង់ស្ពី នៅម៉ោងប្រហែល៦និង១៥នាទីព្រឹក ថ្ងៃទី៣ ខែសីហានេះ។

ក្រសួងការងារបានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃពុធនេះថាកម្មករចំនួន១២នាក់បានរងរបួសធ្ងន់ និង២១នាក់ទៀតបានរងរបួសស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិក្រាំងក្រូច ឃុំភ្នំតូច។

ក្រសួងបានបញ្ជាក់ថាកម្មកររងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក្រសួងបង្ហាញក្ដីរន្ធត់និងសោកស្ដាយចំពោះគ្រោះថ្នាក់នេះ។

ប្រធានសម្ព័ន្ធសហជីពអំណាចយុវជនកម្ពុជា លោក សៀង រិទ្ធី មានប្រសាសន៍ប្រាប់វីអូឌីថាមានមនុស្សប្រហែល៥០នាក់បានធ្វើដំណើរលើរថយន្តនោះ។

លោកថាកម្មការិនីដែលរងគ្រោះថ្នាក់ភាគច្រើនបម្រើការងារនៅតាមរោងចក្រសហគ្រាសដូចជា ក្រុមហ៊ុន អានហ្វ៊ល ហ្គាមេន ហ្វេកឆើរី (ខេមបូឌា) ក្រុមហ៊ុន វ៉ៃ ហ៊្វុល ហ្គាមេន (ខេមបូឌា) អិលធីឌី ក្រុមហ៊ុនអ៊ិនធើនីធី គ្លូប័ល ស្ព័តធិង (ខេមបូឌា) ក្រុមហ៊ុន ឃ្វៃយ៉ាង ខេមបូឌា ខូអិលធីឌី និងក្រុមហ៊ុនមួយចំនួនទៀត ហើយកម្មករទាំងនោះទទួលបានការរ៉ាប់រងក្នុងការមើលថែទាំនិងព្យាបាលជម្ងឺពីបេឡាជាតិរបបសន្តិសុខសង្គម៕

ដោយកញ្ញា សាយ ទ្បាលីល និងលោក សូរ្យ ជ័យឧត្តម

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ