មន្ត្រីរដ្ឋាភិបាល​៣​រូប​ត្រូវ​បាន​តែង​តាំង​ជា​ថ្នាក់ដឹកនាំបណ្ឌិតសភាចារ្យ​

មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល​៣​រូបត្រូវ​បានតែង​តាំង​ជាថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សាបណ្ឌិត​សភា​ចារ្យ ដែលព្រះរាជក្រឹត្យតែងតាំងចេញកាលពីមិ្សលមិញនោះ ​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី លោក សាយ ឈុំ។

មន្ត្រី​៣​រូប​ដែល​នឹង​ក្លាយទៅជា ក្រុម​ប្រឹក្សាបណ្ឌិតសភា​ចារ្យ មាន​ដូចជា លោក អូន​ ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជា​ប្រធាន,​ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ ជាអនុប្រធាន, និង លោក សុខ ទូច ប្រធានរាជបណ្ឌិតសភា ជា​អនុ​ប្រធាន​ប្រចាំការ។

​បើ​តាម​ព្រះរាជ​ក្រឹត្យចុះ​ថ្ងៃទី ២៩ កក្កដា កន្លងទៅចុះហេត្ថលេខាដោយលោក សាយ ឈុំដែរនោះ លោក សុខ ទូច ត្រូវ​បាន​តែង​តាំង​ជា​ប្រធានរាជ​បណ្ឌិត​សភា​ ជំនួស លោក​ស្រី ខ្លូត​ ធីតា ហើយលោកស្រី ខ្លូត ធីតា ត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ