អាជ្ញាធរ​សុខាភិបាល​សិង្ហបុរី​រក​ឃើញ​ករណី​ឆ្លង​វីរុស​ហ្ស៊ីកា ៣៨​ករណី​ទៀត

អាជ្ញាធរសុខាភិបាលសិង្ហបុរី កំពុង​បាញ់ថ្នាំ​កំចាត់​វីរុសហ្ស៊ីកា(រូបភាពពី​ទីភ្នាក់ងារChannel News Asia)

យោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលសិង្ហបុរី បានរកឃើញករណីឆ្លងវីរុសហ្ស៊ីកាចំនួន ៣៨ករណីថ្មីទៀត កាលពីថ្ងៃម្សិលមិញ ដែលធ្វើឲ្យចំនួនឆ្លងវីរុសប្រភេទនេះ កើនដល់ ១៨៩ករណីហើយ។

Channel News Asia បានដកស្រង់ប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ដែលនិយាយថា ក្នុងចំណោមករណីឆ្លង ៣៨ករណីនោះ ការឆ្លងវីរុសហ្ស៊ីកា ៣៤ករណី មានជាប់ពាក់ព័ន្ធនឹងតំបន់ Sim Drive។

អាជ្ញាធរសុខាភិបាលប្រទេសនេះបានបន្ថែមថា ចំណែកករណីឆ្លង ៤ករណីទៀត គេមិនដឹងថាពាក់ព័ន្ធនឹងកន្លែងណានោះទេ។

ទោះជាយ៉ាងណា ទីភ្នាក់ងារបរិស្ថានជាតិ បាននិយាយថា ការកំចាត់សត្វមូស នៅតែជាគន្លឹះសំខាន់សម្រាប់កាត់បន្ថយការរីករាលដាលនៃវីរុសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ