ក្រុម​ភេរវកម្ម​អាប៊ូសាយយ៉ាហ្វ​ប្រកាស​ទទួល​ខុស​ការ​បំផ្ទុះ​គ្រាប់​បែក

មន្ត្រី​ប៉ូ​លិស​ហ្វី​លីពីន​កំពុង​ស្វែង​រកភុស្តុតាងនៃ​បំនែក​បន្ទុះគ្រាប់បែក(រូបភាពពី​ទីភ្នាក់ងារ​សារព័ត៌មាន Channel News Asia)

សារព័ត៌មានហ្វីលីពីន បានផ្សាយថា ក្រុមអាប៊ូសាយយ៉ាហ្វបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនោះ ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៤នាក់ និងបណ្ដាលឲ្យរបួសមនុស្ស ៧១នាក់ កាលពីយប់មិញ។

គេហទំព័រសារព័ត៌មាន inquirer.net បានដកស្រង់សម្ដីរដ្ឋមន្ត្រីមហាផ្ទៃហ្វីលីពីន លោក Mike Sueno ដែលបានថ្លែងថា ក្រុមអាប៊ូសាយយ៉ាហ្វ បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅផ្សាររាត្រីមួយ នៅទីក្រុង Davao កាលពីយប់ថ្ងៃសុក្រ។

ជាងនេះទៅទៀត លោក Mike Sueno បន្ថែមថា ការិយាល័យរបស់លោកបានទទួលព័ត៌មាន អំពីលទ្ធភាពនៃការវាយប្រហារបន្ថែមទៀតពីក្រុមភេរវកម្មនេះ នៅថ្ងៃខាងមុខ។

ទីភ្នាក់ងារព័ត៌មានរដ្ឋហ្វីលីពីន បានផ្សាយថា ប្រធានាធិបតី លោក Rodrigo Duterte បានប្រកាសដាក់ប្រទេសជា “រដ្ឋគ្មានច្បាប់” ហើយបញ្ជាទៅប៉ូលិស និងយោធា ឲ្យឆែកឆេរគ្រប់កន្លែង ដើម្បីចាប់ខ្លួនជនដៃដល់៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ