អាមេរិកព្រួយបារម្ភខ្លាំង បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា

Screenshot of U.S. Department of State’s website

នៅថ្ងៃទី៣ខែកញ្ញានេះ ក្រសួងការបរទេសអាមេរិក បានសម្តែងការព្រួយបារម្ភខ្លាំង ជុំវិញការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលថា ការចាប់ខ្លួននេះ អាចជាបញ្ហានយោបាយ។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសអាមេរិក ឲ្យដឹងបន្តថា វិធានការរបស់រដ្ឋាភិបាល រួមទាំងការគំរាមកំហែង លើអង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានលើកឡើងនូវ ចម្ងល់ជាច្រើនអំពីសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដែលអាចទុកចិត្តបាន នៅឆ្នាំ២០១៨ ដែលថានេះ ជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។

បើតាមសមាជិកគ្រួសារ លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយ​គ្មានដីកាកាលពីយប់ថ្ងៃទី០២ ចូលដល់ថ្ងៃទី០៣ខែកញ្ញា។

ករណីរនេះ រដ្ឋាភិបាល នៅថ្ងៃទី៣ខែកញ្ញានេះដែរ បានឲ្យដឹងថា លោក កឹ​ម សុខា ត្រូវបានចាប់ខ្លួន ដោយ មន្រ្តីនគរបាលយុត្តិធម៌ ក្នុងបទល្មើសជាក់ស្ដែង ដោយអនុលោមតាម ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ