កម្ពុជាជាប់លេខ១៥ក្នុងចំណោម១៩ប្រទេសលើសន្ទស្សន៍សន្តិភាព

 

វិទ្យាស្ថានមួយដែលសិក្សាពីសន្ទស្សន៍សន្តិភាពពិភពលោក បានឲ្យចំណាត់ថ្នាក់ ប្រទេសកម្ពុជាជាប់លេខ១៥ ក្នុងចំណោម១៩ប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

របាយការណ៍សន្ទស្សន៍សន្តិភាពប្រចាំឆ្នាំ២០១៥របស់វិទ្យាស្ថានដើម្បីសេដ្ឋកិច្ច និង សន្តិភាពដែលមានមូលដ្ឋានសហរដ្ឋអាមេរិក បានលើកឡើងថា អស្ថិរភាពនយោបាយ បាន ធ្វើឲ្យរាំងស្ទះដល់សន្តិភាពនៅកម្ពុជា។ របាយការណ៍លើកឡើងទៀតថា ជម្លោះនយោបាយរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិហាក់ បានបញ្ចប់តែនៅមានឥទ្ធិពលបង្កឡើងនៅឆ្នាំក្រោយទៀត។

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ញូវហ្សឺលែន មានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលំដាប់លេខ ១ និងលេខ ២បានទៅជប៉ុន ហើយលេខ ៣ បានទៅអូស្ត្រាលី ខណៈលេខចុងក្រោយគេ បានទៅកូរ៉េខាងជើង ដែលបានសាកល្បងគ្រាប់មីស៊ីល និងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាច្រើនលើកនៅក្នុងឆ្នាំ២០១៦នេះ។

នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេ គឺប្រទេសសិង្ហបុរី បន្ទាប់មកម៉ាឡេស៊ី។ ប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងកម្ពុជាដែរនោះ មានឥណ្ឌូនេស៊ី ឡាវ ទីម័រខាងកើត និងវៀតណាម។

 

ទោះជាយ៉ាងណា ចំណាត់ថ្នាក់សន្តិភាពកម្ពុជា នៅល្អប្រសើរជាងប្រទេសភូមា ថៃ និងហ្វីលីពីន។ ភូមាជាប្រទេសដែលទើបបើកទ្វារទៅរកលទ្ធិប្រជាធិបតេយ្យ និងកំពុងប្រឈមនឹងជម្លោះជាមួយក្រុមជនជាតិភាគតិច ខណៈដែលថៃស្ថិតក្រោមរបបយោធា និងរងអំពើហិង្សាបង្ហូរឈាមជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។

រីឯហ្វីលីពីនកំពុងប្រឈមនឹងសង្គ្រាមគ្រឿងញៀន និងជម្លោះសមុទ្រចិនខាងត្បូងជាមួយចិន ស្ថិតនៅចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់ ពោលត្រឹមតែល្អជាងកូរ៉េខាងជើងមួយប៉ុណ្ណោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ