ក្រសួងសុខាភិបាល​រៀបចំពេទ្យសម្រាប់កីឡាករនិងប្រជាពលរដ្ឋក្នុងពេល​អុំទូក

ក្រសួងសុខាភិបាលបានណែនាំឲ្យមន្ត្រីជំនាញរបស់ខ្លួនត្រៀមលក្ខណៈការពារសុខភាពដល់កីឡាករ កីឡាការនី និងប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូកពីថ្ងៃទី១០ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយភាពរស់រាយនិងថ្លែថ្នូរ មិនត្រូវប្រកាន់អ្នកមានឬអ្នកក្រទេ។

លិខិតរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលាបានណែនាំឲ្យប្រធានមន្ទីរសុខាភិបាលចាត់មន្ត្រីពេទ្យត្រៀមចាំជួយការពារសុខភាពរបស់កីឡាករ-កីឡាការនី។

លិខិតមួយទៀតរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃដដែលនោះ ក៏បានណែនាំឲ្យដល់មន្ទីរពេទ្យនិង  មណ្ឌលសុខភាពទាំងអស់ ពិសេសមន្ទីរឬមណ្ឌលដែលនៅជិតផ្លូវដែលពលរដ្ឋធ្វើដំណើរច្រើនទៅមកក្នុងថ្ងៃបុណ្យអុំទូក ឲ្យត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋពេលមានបញ្ហាសុខភាពឬគ្រោះថ្នាក់ចរាចរណ៍។ ក្រសួងក៏បានណែនាំឲ្យមន្ត្រីរបស់ខ្លួនយកចិត្តទុកដាក់ព្យាបាលឲ្យពលរដ្ឋដោយសេចក្តីថ្លៃថ្នូរ មិនរើសរើងគិតអ្នកមានឬ អ្នកក្រ។

ពិធីបុណ្យអុំទូកនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែវិច្ឆិកានេះ គឺមានរយៈពេល៣ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ