លោកនាយករដ្ឋមន្ត្រី​ណែនាំ​ឲ្យកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់ខ្ពស់​​ការពារទឹកដី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំឭកដល់កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពារបូរណភាពទឹកដី និង រក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីការពារផលប្រយោជន៍ជាតិនិង ប្រជាពលរដ្ឋ។ នេះ បើតាមហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រី។

បន្ទាប់ពីផ្តល់បាឋកថាដល់មន្ត្រីនគរបាលសិក្ខាកាមបណ្ឌិត្យសភានគរបាលកម្ពុជានៅថ្ងៃទី៣ ខែ វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យកម្លាំងប្រដាប់អាវុធផ្តោតការយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី «៖កងកម្លាំងគ្រប់ប្រភេទត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីអោយបានដាច់ខាត និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ ត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាធំ។»

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានណែនាំ ឲ្យកម្លាំងប្រដាប់អាវុធ ការពារសន្តិសុខសន្តិសុខសណ្តាប់ធ្នាប់  ក្នុងនោះលោកក៏ផ្តោតសំខាន់ការពារកុំឲ្យមានក្រុមណាមួយធ្វើបដិវដ្តពណ៌ផ្តួលរំលំរដ្ឋាភិបាលផងដែរ។ 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ