ទិទ្ធភាពនៃការប្រកួតទូកងរក្នុងខេត្តបន្ទាយមានជ័យ

ដោយ VOD Admin​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 2:51 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 28

ប្រជាពលរដ្ឋរាប់ពាន់នាក់  បាននាំគ្នាទៅចូលរួមទស្សនា ក្នុងពិធីប្រកួតប្រជែងទូកងរ នៅខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយរីករាយ នាឱកាសបុណ្យអុំទូកប្រពៃណីខ្មែរ ដោយថា មានអាជ្ញាធរដាក់កម្លាំងពង្រាយស្ទើរគ្រប់ទីកន្លែង ដើម្បីការសុវត្ថិភាព និងសំអាតអនាម័យបន្ទាប់ពីបញ្ចប់កម្មវិពិធីនេះ។

ពិធីប្រកួតទូកងរនេះ មានរយះពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី ៣ខែតុលា ស្ថិតនៅឃុំបន្ទាយឆ្មា ក្នុងស្រុកថ្មពួក ដែលរៀបចំដោយ គណៈកម្មការរៀបចំបុណ្យជាតិ ប្រចាំខេត្តបន្ទាយមានជ័យ ដែលមានពីកីឡាករជាច្រើនក្រុម មកពីភូមិនានា ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វន់លើកទឹកចិត្តពីសំណាក់លោកជំទាវ ម៉ាល័យ កែវ គឹមយ៉ាន។

បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងរយះពេល ២ថ្ងៃ ក្រុមកីឡាករដែលឈ្នះ និងក្រុមដែលមិនបានទទួលជ័យជំនះ មកទទួលយករង្វន់លើកទឹកពីលោកជំទាវ ម៉ាល័យ កែវ គឹមយ៉ាន ទាំងទឹកមុខរីករាយ ដោយសន្យាថា និងខិតខំបង្កើនសមត្ថិភាពបន្ថែមទៀត នៅពេលចូលរួប្រកួតនៅឆ្នាំខាងមុខ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ លោក រឿន រ៉ាប

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required