កម្ពុជា​គ្រោង​បង្កើន​ចំនួន​ទេសចរ​ចិន​ឲ្យ​បាន​២លាន​នាក់នៅ​ឆ្នាំ​២០២០

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍(រូបភាពពី គេហទំព័រ ក្រសួងទេសចរណ៍ )

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​ ឲ្យដឹងថា កម្ពុជា គ្រោង​បង្កើន​ចំនួន​អ្នក​ទេសចរណ៍​ចិន​ឲ្យ​កើន​ដល់ជាង​​២លាន​នាក់ ​នៅ​ឆ្នាំ​២០២០ តាម​រយៈ​ចំណង​ទំនាក់​ទំនង និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ​លោក ថោង ខុន បាន​បញ្ជាក់​បែប​នេះ ក្នុង​ពិធីបើក​វេទិកា​ជាតិ​លើក​ទី២ ​ស្តីពី «ចិនត្រៀមខ្លួនសម្រាប់វិស័យទេសចរណ៍កម្ពុជា» កាលពី​ថ្ងៃ​ទី៣១ខែតុលា ថា កម្ពុជា​បាន​ទទួ​ល​​ភ្ញៀវទេសចរបរទេសចំនួន ៣លាន៥សែននាក់ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៧នេះ ពោលគឺកើនឡើង ១១,៨ ភាគរយ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន មានជិត៨សែននាក់ ដែលកើនឡើង៤៤ភាគរយ។

លោក បាន​បញ្ជាក់​បន្ថែម​ថា តាម​រយៈចំណង​ទំនាក់​ទំនាក​ទំនងដ៏​ល្អរវាង​ប្រទេស​​ទាំង​ពីរ វាបាន​បង្កើន​ឲ្យ​មាន​អ្នក​វិនិយោគ​ជា​ជន​ជាតិចិន និង​ភ្លៀវទេស​ចរណ៍​ចិន ​កើន​ឡើង​ជា​លំដាប់ ដែល​លោក​រំពឹង​ថា​នៅ​ឆ្នាំ​២០២០​ខាងមុខ ​កម្ពុជា នឹងទទួលបានភ្លៀវ​ទេសចរណ៍​ចិន ​កើន​ដល់​ជាង​២លាន​នាក់។

កាលពី​ឆ្នាំ​មុន​ កម្ពុជា​បាន​បង្កើត​យុទ្ធសាស្ត្រ​ China Ready ដើម្បី​ទាក់​ទាញ​អ្នក​ទេសចរណ៍​ជន​ជាតិ​ចិន​ឲ្យ​បាន​ច្រើ​ន​មក​ក្នុង​ប្រទេស។ យុទ្ធសាស្ត្រ​នោះ ​រួម​មានការ​ជួយ​សម្រួល​ការនាំ​ផ្លូវអ្នក​ទេស​ចរណ៍​ជន​ជាតិ​ចិន ​ដោយ​អាជ្ញា​ធរ​ទេសចរណ៍កម្ពុជា តាមរយៈ ​សញ្ញា​ប្រាប់ ​ឬ​​ បញ្ជា និង​ឯក​សារ​បរិយាយ​ជា​ភាសា​ចិន រួម​ជាមួយការ​លើ​ក​ទឹក​ចិត្ត​ដល់​អ្នក​លក់​ដូរ​កម្ពុជា ​ឲ្យ​ប្រើ​ប្រាស់​លុយ និង​ភាសាចិន ជា​មួយ​នឹង​អាហារ ​ដែល​សម​ស្រម​ជាមួយ​រស​និយម​របស់​ជន​ជាតិ​ចិន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ