សកម្មជនថៃដំបូងគេដែលត្រូវបានចាប់ខ្លួនពីបទជេរ​ប្រមាថព្រះ​មហាក្សត្រ​ថ្មី

ព្រះមហា​ក្សត្រ មហា វិជ្ជរ៉ា​ឡុង​កន​ ក្នុង​រថយន្ត​(រូបថតពី​ទីភ្នាក់​ងារ​Channel News Asia)

គ្រាន់តែលើកសោយរាជ្យបានពីរថ្ងៃប៉ុណ្ណោះ តម្រួតថៃបានចាប់ខ្លួនសកម្មជនម្នាក់ប្រឆាំងរបបយោធាថៃ នៅថ្ងៃនេះ ដោយការចោទថា បានជេរប្រមាថរាជវង្សថៃ ដែលនោះគឺជាអ្វីដែលក្រុមសិទ្ធិមនុស្សនិយាយថា គឺជាករណីជេរប្រមាថរាជវង្សថៃមួយ ត្រូវបានគេចាប់ខ្លួន នៅក្រោមរជ្ជកាលស្ដេចថ្មី។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន បានឡើងសោយរាជ្យសម្បត្តិជាផ្លូវការកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ បន្ទាប់ពីការសោយទិវង្គតព្រះបិតាទ្រង់ ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ កាលពីខែតុលាកន្លងមក។

Reuters បានដកស្រង់សម្ដីតម្រួតថៃ លោក ចតុរុន ត្រះគុលផាន មេតម្រួតខេត្តឆៃយ៉ាភូមិ ដែលបាននិយាយថា លោក ចតុផាត ប៊ូនផាត់តារ៉ារក្សា សកម្មជនដែលបានរៀបចំការតវ៉ាជាច្រើនលើកប្រឆាំងនឹងរបបយោធាថៃនោះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជេរប្រមាថរាជវង្សថៃ ក្រោមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ។

បើតាម Reuters របបយោធាថៃបានបង្ក្រាបលើក្រុមអ្នករិះគន់រាជវង្សថៃ ចាប់តាំងពីពួកយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារយោធាកាលពីខែឧសភា ឆ្នាំ២០១៤។

មាត្រា ១១២ បានចែងថា នរណាម្នាក់ដែលជេរប្រមាថរាជវង្ស ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះរាជនី រាជទាយាទ ឬក៏រាជានុសិទ្ធិ នឹងត្រូវមានទោសជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ