ពលករខ្មែរ​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង​ត្រូវម៉ាស៊ីនកៀបដាច់ដៃអំឡុងពេលធ្វើការ

ពលករ ញៀន សុខរិទ្ធី​​​ ​(រូបភាពពី​ស្ថានឯក​អគ្គរាជទូតកម្ពុជា​ប្រចាំ​សាធារណ​រដ្ឋកូរ៉េ)

ពលករខ្មែរម្នាក់នៅកូរ៉េខាងត្បូង ត្រូវបានម៉ាស៊ីនផលិតប្លាស្ទីកកៀបដាច់ដៃខាងស្ដាំ ខណៈពលកររូបនេះកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនាព្រឹកថ្ងៃទី ០៣ ខែធ្នូនេះ។

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅលើហ្វេសប៊ុករបស់ខ្លួនថា ពលករ ញៀន សុខរិទ្ធី បម្រើការងារផ្នែកឧស្សាហកម្ម នៅទីក្រុងឈ័រណាន (Cheon An) ត្រូវម៉ាស៊ីនកៀបដាច់ដៃម្ខាង បន្ទាប់ពីពលកររូបនោះ បានដួលទៅលើម៉ាស៊ីនផលិតប្លាស្ទីក អំឡុងពេលពលករូបនោះកំពុងបម្រើការងារនៅក្នុងរោងចក្រ។

បើយោងតាមស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង ពលកររងគ្រោះ ដែលមានស្រុកកំណើតមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ Dankook នៅទីក្រុងឈ័រណាន។

ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង បានបញ្ជាក់ថា មន្ត្រីស្ថានទូតកំពុងសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ដើម្បីជួយពលកររូបនោះ តាមនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ