ទូក​នេសាទ និង​ នាវា​ដឹក​ប្រេង​បុក​គ្នា​នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​ ១៣​ នាក់​

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា មនុស្ស​យ៉ាង​តិច ១៣​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ២​នាក់​ទៀត​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​ទូក​នេសាទ​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​នាវា​ដឹក​ប្រេងមួយ​គ្រឿង នៅ​ឆ្នេរ​ភាគ​ខាង​លិច​កូរ៉េ​ខាង​ត្បូង ហើយ​បន្ទាប់​មក​ទូក​នេសាទ​នោះ​ក៏​ក្រឡាប់​លិច នៅ​ព្រឹក​ថ្ងៃ​នេះ។

AFP បាន​ចុះ​ផ្សាយ​បែប​នេះ បន្ទាប់​ពី​បាន​សាក​សួរ​ទៅ​មន្ត្រី​ល្បាត​សមុទ្រ​កូរ៉េ​ខាង​ត្បូង ដែល​បាន​ប្រាប់​ថា ទូក​នេសាទ​ឈ្មោះ Seonchang-1 បាន​ដឹក​អ្នក​ដំណើរ ២០​នាក់ នៅ​ក្នុង​ដំណើរ​កម្សាន្ត​ស្ទួច​ត្រី ព្រម​ទាំង​នាវិក ២​នាក់ នៅ​ពេល​ទូក​នោះ​បុក​ជាមួយ​នាវា​ដឹក​ប្រេង​ទម្ងន់ ៣៣៦​តោន នៅ​ម៉ោង​ប្រហែល ៦​ព្រឹក នៅ​ក្នុង​សមុទ្រ ជិត​កំពង់ផែ​អ៊ឹនឈ័ន។

មន្ត្រី​ល្បាត​សមុទ្រ​ប្រាប់​ថា មនុស្ស ១៣​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់ បន្ទាប់​ពី​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ មនុស្ស ៧​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ខណៈ​មនុស្ស ២​នាក់ ក្នុង​នោះ​មាន​ទាំង​អ្នក​បើក​ទូក​នោះ​ផង​ដែរ បន្ត​បាត់​ខ្លួន​នៅ​ឡើយ។

ទោះជាយ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​បុក​គ្នា​នោះ​ទេ ហើយ​គ្រោះ​ថ្នាក់​របស់​នាវា​ដឹក​ប្រេង ក៏​គេ​នៅ​មិន​ទាន់​ដឹង​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ