ងើបពីសន្លប់​ អ៊ុំ វណ្ណេត ​ដណ្ដើមបាន​​កៅអីពាក់កណ្ដាល​ផ្ដាល់ព្រ័ត្រឆ្ពោះទៅជើងឯក

ដោយ លោក សុខ ឆាយ​​ | ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 4:05 PM | កំសាន្ដ | 0 | 4689 រូបភាពពី VOD

ខុសពីការ​ប្រកួតមុនៗ ដែលគេតែងកត់សម្គាល់ថា​កីឡាករ​​ដែលត្រូវបានលោកអាជ្ញាកណ្ដាល​​រាប់​មួយ​លើក និង​​​​​ស្ថិតក្នុង​​សភាពបាក់ជំហរសម្រាប់ការប្រកួត​​​​គួរតែជាអ្នក​​បោះបង់ការប្រកួត សម្រាប់​ការប្រកួត​​​​ក្នុងវគ្គជម្រុះ​​​៨នាក់​​យក​​​៤នាក់ទៅកាន់វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៅប៉ុស្ដិ៍លេខ​​​៥ ​​​បែរជាកីឡាករ អ៊ុំ វណ្ណេត សម្រេចបាន​លទ្ធផលមិនគួរអោយជឿទៅវិញ ​ដោយសារតែគេ​​​មិនត្រឹមតែមិន​បោះបង់ការប្រកួត​​ក្រោយ​​ត្រូវរាប់​មួយ​​​លើកប៉ុណ្ណោះទេ គឺថែមទាំងអាច​វាយផ្ដួលគូប្រកួត​អោយ​​​ក្លាយជាអ្នកបោះបង់ការប្រកួត​​មុនចប់ទឹកនោះវិញ​ផង។

នេះ​ជាលទ្ធផល​យ៉ាងកម្រ​​ បើធៀបនឹងការប្រកួត​​​​ត្រឹមតែ​៣​​ដែល​​ជារូប​​​ប្រកួតចាញ់ធ្លាក់ៗ​​​ក្នុងការប្រកួតជម្រើសជើងឯក​​​នៅ​ប៉ុស្ដិ៍លេខ​​៥​ ដែលគេតែឃើញ​​​​អ្នកត្រូវ​​​​​អាជ្ញាកណ្ដាលរាប់ម្ដង​​​ច្រើនតែបាត់បង់ការតស៊ូ ហើយមិន​ប្រឹងប្រកួតដល់​អាចកែប្រែលទ្ធផលវិញនោះ​។

ការប្រកួតដែលបានធ្វើឡើងនៅ​​​​​សង្វៀនទូរទស្សន៍​ប៉ុស្ដិ៍លេខ​​៥ព្រែក​កំពិស ​​កាលពី​ល្ងាច​ថ្ងៃទី ២ ធ្នូ  ​នោះការប្រកួត​ដណ្ដើមជើងឯកប៉ុស្ដិ៍លេខ​​៥​​ដែលបានធ្វើ​ឡើង​​​ហើយទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារតែ​​​​​​​​​​​កីឡាករ​​ក្នុងប្រភេទទម្ងន់​​៦៥គីឡូក្រាម ​​​​​មកពី​ទូទាំំងប្រទេស​​រហូតដល់​​៣២​​នាក់ ដែលមានទាំង​កីឡាករ​​​ល្បីៗ​ជើងចាស់ និង​​​​​​កំពុងឡើងកូដ​​​ថ្មីៗផង ​​​ត្រូវអោយ​គេ​ប្រមូល​ផ្ដុំគ្នាមក​​ប្រកួត​គ្នាចាញ់ធ្លាក់ៗ​​​​។

កីឡាករ​​​​​២រូបគឺ​​ អ៊ុំ វណ្ណេត និង គឹម វាសនា គឺជាអ្នក​​បានឡើងអង្គុយ​ក្នុងវគ្គ​​៤នាក់ ​ដោយអ្នកទាំងពី​​ទទួលបាន​ឱកាស​ឈានឡើងដោយសារតែ​​​បានប្រកួតឈ្នះ​​អ្នកដូចគ្នា​ក្នុងវគ្គ​​៨នាក់​ ដែលជាវគ្គ​​​​តានតឹង​​​​សម្រាប់ការប្រកួត​​​​ជើងឯកមួយនេះ។ យ៉ាងណាមិញ ​ក្នុងចំណោមជ័យជម្នះរបស់កីឡាករទាំងពីរគឺមានតែ​​ជ័យជម្នះរបស់​កីឡាករ​​ ​​អ៊ុំ វណ្ណេត ​បង្គោលក្រហម​ដែល​ជាគូ​​ប្រកួត​​ជម្រើសជើង​​ឯកទី១ប៉ុណ្ណោះ ដែល​​មានអ្នក​ទស្សនា​​ផ្ដោតការ​ចាប់អារម្មណ៍ខ្លាំងក្លាជាង​គេ ដោយសារតែ​​​គេ​គ្រាន់តែបើកឆាកប្រកួតភ្លាមក៏ត្រូវគូប្រកួត​វាយ​​នឹង​កែង​អោយរាប់​​​ម្ដង និងដេកដួល​​លើរេញ ​ដែល​​​អ្នកគាំទ្រ​ភាគច្រើន​​​មិនរំពឹងថាលោកនឹងក្រោយ​រួច​នោះផង​។ ​​ ​​​

គេត្រូវបាន​​​អាជ្ញាកណ្ដាល​​រាប់​​​ដល់​៨ភ្លាមៗ ទម្រាំតែអាច​ក្រោក​បាន ដោយជំហរ​ក្រោយពី​ត្រូវបាន​រាប់​​​មួយលើករបស់គេ ក៏ចុះខ្សោយ​ផងដែរ ​បើធៀបនឹងទឹកទី​​១​​ដែលមើលទៅរៀងស្វាហាប់។ យ៉ាងណា​មិញ កីឡាករ អ៊ុំ វណ្ណេត ​មិន​បោះ​​បង់ក្ដីស្រម៉ៃ​ក្នុងការតស៊ូ​​នោះទេ ​ដោយសារតែគេ​មានបំណង​ចង់​​ទទួលបាន​ជ័យ​ជម្នះ ​​ដើម្បីបានឡើងទៅវគ្គ​​​៤នាក់ ដែលជាវគ្គពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ។ ​​

ឈានចូលដល់ទឹកទី៣ កីឡាករបង្គោលក្រហមរូបនេះ​​កាន់តែ​ស្ទុះវាយចូល​​ ​ដោយមិន​បាក់ស្មារតីនេះទេ ហើយទំនង​ជា​​ការ​វាយ​លុករបស់គេកាន់តែមានភាពរឹងមាំ​អម ដោយការស្វាហាប់នោះ​ផង ទើបធ្វើអោយកីឡាករ​ម្ខាងទៀតបែរជាជា​ស្លុតជំហរ ហើយបណ្ដោយ​​អោយ​ចំណុចសំខាន់ៗត្រូវបាន​បង្គោល​ក្រហមវាយសង្គ្រប់។ ​

យោងតាមការតស៊ូរបស់​គេ គឺគេវ៉ៃ​ស្ទុះខ្លាំងព្រោះតែអស់សង្ឃឹមនៅ​ក្នុង​​ការ​​ឈានឡើងប៉ុណ្ណោះ ​​​​​​ដែលសភាពនៃការតស៊ូនោះ​​ត្រូវបានគេ​​​​​មើលឃើញថា​​ដោយសារតែកីឡាករ ​​​​អ៊ុំ វណ្ណេត យល់ថាខ្លួន​ត្រូវរាប់ម្ដង​ហើយ បើ​​វ៉ៃតិច​​​​ៗក៏​មិនអាចឈ្នះកើត ​​អ៊ីចឹងមានតែ​​ប្រឹង​​វាយ​លុកដោយលែងគិតពី​​បញ្ហា​គ្រោះថ្នាក់ ទើបអាចកែខៃលទ្ធផល​​ដែល​ចាញ់ប្រៀបរួច​ទៅ​ហើយនោះ។

​​​​ម្នាក់ៗត្រូវគេឃើញ​ផ្ដល់សម្រែកហ៊ោកញ្ជ្រៀវតែម្ដង ​បន្ទាប់ពី​កីឡាករ​ត្រូវសន្លប់ ឬត្រូវ​​បោះ​បង់ពីរេញស្រាប់តែបានជោគជ័យ ដោយអាច​វាយអោយកីឡាករ​ វ៉ែន ហុងជីវុង ​ជាជើងខ្លាំង ​ក្លាយជាអ្នក​សន្លប់នៅមុន​ចប់ទឹកទី​​៣ទៅវិញ ក្នុងពេលដែលពិន្ទុនាំមុខត្រូវបាន​​​គេ​ក្ដាប់​​​រួច​ទៅហើយ។ លទ្ធផលរបស់​​គេ ​​​ត្រូវគេមើលឃើញថាកើតចេញពីភាពក្លាហាន​​​ទាំងស្រុងតែម្ដង គឺមិនខុសពីកីឡាករ សៅ វណ្ណា ដែលកាលពីសប្ដាហ៍មុន​គឺបែករយះ​​​​​ហូរឈាមឡើងស្រោចមុខ​ទៅ​ហើយ នៅតែអាចរក្សាជំហរ​វាយ​ផ្ដួលគូប្រកួតបាននោះទេ។

លោក ​សេង កដិកា អ្នករៀបចំ​ការប្រកួត​​​ប្រចាំទូរទស្សន៍ប៉ុស្ដិ៍​លេខ​​៥​​បញ្ជាក់ថា ​​កីឡាករ ​​​​អ៊ុំ វណ្ណេត គឺជាសមាសភាពទី​១ក្នុងចំណោម​​​៤នាក់​ ដែលត្រូវឡើងទៅប្រកួត​ក្នុងវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធី។ លោកថាអ្នកដែលបាន​ឡើងទៅដល់វគ្គ​៤នាក់ នឹងត្រូវបន្តការប្រកួត​របស់ខ្លួនចំនួន២ប្រកួត​ទៀត​ ​តែ​​បើទោះជាចាញ់ក៏ឈប់ធ្លាក់ហាលអាវនោះដែរ បើធៀប​នឹងការប្រកួតក្នុងវគ្គ​មុនៗ។

បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីថ្ងៃទី​២ ធ្នូ លោកថាប៉ុស្ដិ៍លេខ​​​៥ជម្រើសបានកីឡាករ​២នាក់​​​ឆ្ពោះទៅកាន់វគ្គ​​​១​ភាគ​៤ ដោយនៅសល់តែមួយសប្ដាហ៍ចុងក្រោយ​​ប៉ុណ្ណោះ ​​នឹង​ជម្រើសបាន​​២នាក់បន្ថែម​​​ ហើយ​ឆ្ពោះទៅ​បើកការប្រកួត​​​ក្នុងវគ្គ​​​៤នាក់​បន្ទាប់ទៀត។

ការប្រកួតក្នុងវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នោះ កីឡាករទាំង​៤នឹង​តម្រូវអោយ​​​​អោយ​​ចាប់គូ​គ្នា​​ប្រកួត​​​​​​យក​អ្នកឈ្នះ​​ ដោយ​អ្នកឈ្នះ​នឹងបានឡើងទៅប្រកួតយក​លេខ​​១ឬជើងឯក ​ហើយ​​​​​​អ្នកចាញ់​​នឹងប្រកួត​​ជាមួយអ្នក​​ចាញ់​ដើម្បី​ជម្រើសយក​​​​លេខ៣ ទើប​ឆ្លង​ផុតការប្រកួត​​ក្នុងវគ្គ​​នាក់គឺអ្នកចាញ់​គឺ​​​ធ្លាក់​​​ហាល​​អាវទៀតទេ។

លោកថាកីឡាករ ​​​​អ៊ុំ វណ្ណេត ​​​​ដ្បិតថាប្រកួតបានល្អ ប៉ុន្តែ​​​​​​រហូតទាល់តែគេ​​អាចឈ្នះសម្រាប់ការប្រកួត​​​​​ជាមួយកីឡាករ ​​​គឹម វាសនា ដែល​បានឈ្នះ​ក្នុងថ្ងៃតែមួយនោះ ទើប​អាចដឹងថា​តើគេ​​អាច​​​​​​​ក្លាយជាម្ចាស់ពាន​​ជើងឯក ឬ​​​​មិនអាច៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required