ធនាគារជាតិថា ​ស្ថាប័ន​ផ្ដល់​កម្ចីជាង​១០​ល្មើស​ច្បាប់ ត្រូវ​លុប​ចោល

ធនាគារជាតិកម្ពុជា

ធនាគារ​កណ្ដាល​កម្ពុជា បាន​សម្រេច​លុប​ចោល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ជាង ១០ ដោយ​លើក​ហេតុផល​ថា គ្រឹះស្ថាន​ទាំង​នោះ ពុំ​បាន​អនុវត្ត​ស្រប​តាម​ច្បាប់​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ធនាគារ​ជាតិ​កម្ពុជា បាន​ប្រកាស​ថា ខ្លួន​បាន​សម្រេច​លុប​ចោល​គ្រឹះស្ថាន​ឥណទាន​ជន​បទ ឬ​ប្រតិបត្តិករ​ឥណទាន​ជន​បទ​ចំនួន ១១។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ស្ថាប័ន​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​ទាំង​នោះ​មាន​សមាគម​ជាតិ​ទ្រទ្រង់​កសិ​ផល វិទ្យាស្ថាន​សន្តិភាព និង​អភិវឌ្ឍន៍ អង្គការ​លូថេរ៉េន​បម្រើ​ពិភព​លោក ឬ​អង្គការ​ជីវិត​ថ្លៃ​ថ្នូរ អង្គការ​អភិវឌ្ឍន៍​ជន​បទ​ខ្មែរ ស៊ី.ខេ.អ៊ឹម.អេហ្វ.ជី. (CKMFG) អង្គការ​សប្បរស អង្គការ​ទ្រង់ទ្រង់​សមាគម​បង្កើន​ការ​អភិឌ្ឍ អង្គការ​ជោគជ័យ អង្គការ​ឥណទាន​កម្ពុជា អាយខេ ហ្វានែន អង្គការ​ច័ន្ទសុខសាន្ត សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍។

ក្រៅ​ពី​លុប​ចោល​ហើយ​នោះ ធនាគារ​កណ្ដាល​មួយ​នេះ បាន​ស្នើ​ទៅ​សមត្ថកិច្ច​ពាក់​ព័ន្ធ ឲ្យ​ចាត់​វិធានការ​ទៅ​លើ​គ្រឹះស្ថាន​ទាំង​នោះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ