យ៉ាង​ហោច​២​នាក់​ស្លាប់ ១០​នាក់​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

សកម្មភាពចរាចរណ៍​តាម​ដង​ផ្លូវ

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​បាន​ស្លាប់ ហើយ ១០​នាក់ បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា ដែល​បាន​ផ្អែកតាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍។

របាយការណ៍​របស់​នគរបាល​ចរាចរណ៍​កម្ពុជា បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង ៧​លើក​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស ២​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៨​នាក់​រង​របួស​ធ្ងន់ និង ២នាក់​ទៀត​រង​របួស​ស្រាល។

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​បន្ថែម​ថា ត្រឹម​រយៈ​ពេល ៣​ថ្ងៃ​ក្នុង​ខែ​កុម្ភៈ​នេះ មនុស្ស ៩​នាក់​បាន​ស្លាប់ ហើយ ២២​នាក់​បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ១៨​លើក​នៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ