អតីត​ពិធីការិនី​ព័ត៌មាន​អន្តរជាតិ​នៅទូរទស្សន៍ជាតិ​ ទទក ​ទទួល​មរណភាព

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 7:57 AM | អភិបាលកិច្ចល្អ | 0 | 3645 រូបភាពពី ហ្វេសប៊ុក

អតីត​ពិធីការិនី​អាន​ព័ត៌មាន​អន្តរជាតិ​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា អ្នកស្រី រស់ សោភនី បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​នេះ នៅ​ឯ​ប្រទេស​បារាំង។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ​នៅ​ថ្ងៃ​នេះ។

ទំព័រ​ហ្វេសប៊ុក​ ទទក បាន​រៀបរាប់​ថា អ្នកស្រី រស់ សោភនី ដែល​បាន​ចូល​និវត្តន៍​ពី​ការងារ​ព័ត៌មាន​ទៅ​ហើយ​នោះ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ នៅ​ម៉ោង ៥ និង ២០​នាទី​​ព្រឹក​ម៉ោង​នៅ​ក្នុង​ប្រទេស​បារាំង ឬ​ត្រូវ​នឹង​ម៉ោង​ប្រហែល ១១ និង ២០​នាទី​ថ្ងៃ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បញ្ជាក់​ថា ពិធីការិនី​ជើង​ចាស់​រូប​នេះ បាន​ទទួល​មរណភាព​នៅ​ជន្មាយុ ៦៤​ឆ្នាំ ដោយសារ​រោគាពាធ។

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required