ស្ថានទូត​កម្ពុជា​ប្រកាសពីការបន្តភាពស្របច្បាប់ដល់ពលករនៅថៃ

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាន​ប្រកាសពីការបន្តសុពលភាពស្នាក់នៅ និង​ធ្វើការដល់​ពលករ​នៅក្នុងប្រទេសថៃរហូតដល់ខែ​មិថុនា​ក្នុង​ឆ្នាំ​នេះ។

ក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី០២ ខែកុម្ភៈ ស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃបានឲ្យដឹងថា អាជ្ញាធរថៃបាន​បើកដំណើរការការិយាល័យច្រកចេញចូលតែមួយ ៧៦​កន្លែងទូទាំងប្រទេសដើម្បីផ្ដល់សុពលភាពការស្នាក់នៅ និង​ធ្វើការជូនដល់ពលករកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹងដដែល ស្ថានទូតឲ្យពលករដែលកាន់ប័ណ្ណមិនមែនសញ្ញាតិថៃ (ប័ណ្ណស៊ីជម្ពូ) លិខិតទំនាក់​ទំនងរវាងពលករ និងនិយោជក និងសៀវភៅធ្វើការផ្នែកនេសាទ (Seabook) ឲ្យប្រញាប់រួសរាន់ទៅចុះឈ្មោះ ពន្យាសុពលភាពការស្នាក់នៅ និង​ធ្វើការនៅតាមការិយាល័យច្រកចេញចូលតែមួយដែលមានទីតាំងនៅខេត្ត​ដែលពលករធ្វើការ។

ក្នុងសេចក្ដីជូនដំណឹងដដែល ការធ្វើការពន្យាសុពលភាពដល់ពលករនេះនឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី០៥ ខែកុម្ភៈនេះ រហូតដល់ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨។

សេចក្ដីជូនដំណឹងដដែលបន្តថា ករណីពលករមានចម្ងល់ទាក់ទងនឹងការពន្យាសុពលភាពស្នាក់នៅ​ និងធ្វើការនេះ អាចទាក់ទងទៅកាន់មន្រ្តីស្ថានទូតកម្ពុជានៅទីក្រុងបាងកកដែលមានលេខ ០២ ៩៥៧ ៥៨៥១, ០៨៦ ៧៩៩ ៩៩៥៧, ០៩៤ ០៩២ ៥៩០៥, ០៦៤ ៧៥៤ ៧៤០១, ០៨២ ៤២២ ០០១១ និង ០៨២ ៤២២ ០០៤៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ