សម្ព័ន្ធភាពប្រជាជនម៉ាឡេស៊ីអំពាវនាវឲ្យមានចលនាមហាជនដូររដ្ឋាភិបាល

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាមេដ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន (រូប​ពី Channel News Asia)

សម្ព័ន្ធភាពប្រជាជនម៉ាឡេស៊ីដែលមានការចូលរួមពីអ្នកនយោបាយមកពីក្រុមផ្សេងៗចូលរួមគ្នាបានអំពាវនាវឲ្យមហាជនចូលរួមធ្វើចលនា ដើម្បីដូររដ្ឋាភិបាលដឹកនាំលោកណាជីប ដែលកំពុងដឹកនាំបច្ចុប្បន្ន ដោយចោទថា ជាប់ពាក់ព័ន្ធអំពើពុករលួយធ្ងន់ធ្ងរ។

នៅថ្ងៃស្រុកនេះ សម្ព័ន្ធភាពប្រជាជនម៉ាឡេស៊ីបានធ្វើសេចក្តីប្រកាសរួមគ្នាដោយអំពាវនាវឲ្យមានចលនាជាតិ ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់លោកណាជីប។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានផ្សព្វផ្សាយទៅគណបក្សកាន់អំណាច គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនៅថ្ងៃសុក្រនេះបានអំពាវនាវឲ្យសាធារណជនដោយមិនប្រកាន់ជាតិសាសនា ពណ៌សម្បុរ ស្ថានភាពនយោបាយ ចាស់ឬក្មេង ឲ្យចូលរួមសង្គ្រោះប្រទេស​ម៉ាឡេស៊ី​ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក ណាជីប។

ក្រុមសម្ព័ន្ធភាពដែលចេញមុខជាប្រវត្តិសាស្ត្រនេះមានការចូលរួមពីអ្នកនយោបាយនានា ហើយដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក មហាធា មហាមេដ ដែលលោកបានអំពាវនាវឲ្យមានការដូររដ្ឋាភិបាលលោកណាជីប ព្រោះលោកចោទថា រដ្ឋាភិបាលបច្ចុន្បន្នបានធ្វើឲ្យមានអំពើពុកលួយខ្លាំងក្លា និងធ្វើឲ្យជាតិជួបបញ្ហា។

លោក មហាធា ថ្លែងថា មេដឹកនាំមកពីក្រុមផ្សេងៗបានជួបគ្នាហើយ បើទោះជាមានគំនិតខុសគ្នាខ្លះ តែលោកថា ពួកគេមានគោលដៅតែមួយ គឺបណ្តេញលោកណាជីប ចេញពីតំណែង។

លោក ណាជីប រ៉ាហ្សាក់ បច្ចុប្បន្នជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយក្នុងរយៈពេលមួយឆ្នាំមក នេះបានរងការចោទប្រកាន់ថាបានពុករលួយលួចលុយជាតិរាប់ពាន់លានដុល្លារអាមេរិក៕

ប្រភព​៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ