មេដឹកនាំ​កូរ៉េ​ខាងជើង​បញ្ជា​ឲ្យបើកឃ្លាំង​​ត្រៀមបាញ់​អាវុធនុយក្លេអ៊ែគ្រប់​ពេល​

មេដឹកនាំកូរ៉េខាងជើ​ង​លោក ​គីម ជុងអ៊ុន (រូបភាពពី Reuters)

មេដឹកនាំវ័យក្មេងរបស់​កូរ៉េខាងជើងថ្លែងនៅថ្ងៃសុក្រនេះ​ថាឃ្លាំងអាវុធនុយក្លេអ៊ែត្រូវត្រៀមជាស្រេចសម្រាប់ប្រើគ្រប់ពេល​នៅទូទាំងប្រទេសដើម្បីវាយប្រហារមុន​ការពារ​ការវាយពីសត្រូវ​។​​

ការព្រមានរបស់មេដឹកនាំកូរ៉េខាងជើង​របៀប​នេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​បាន​អនុម័ត​ដាក់ទណ្ឌ​កម្មបន្ថែម​លើទីក្រុងព្យុង​យ៉ាងនៅក្នុងសប្តាហ៍នេះ។​​

មេដឹកនាំកូរ៉េខាងជើ​ង​លោក ​គីម ជុងអ៊ុន​ ថ្លែងថាអាវុធនុយក្លេអ៊ែ​ត្រូវត្រៀម​សម្រាប់​ការធ្វើសង្គ្រាម​គ្រប់ពេល។ នេះ​បើតាម​ភ្នាក់ងារព័ត៌មា​ន​ KCNA ​របស់​កូរ៉េខាង​ជើង។​​

លោក គីម ក៏បានព្រមាន​ថាក្នុងស្ថានភាព​នេះនឹងកាន់​តែបង្ក​ភាព​តានតឹង​ធ្វើឲ្យ​ឧបទ្វីប​កូរ៉េក្លាយ​ជាតំបន់​កាន់តែមាន​គ្រោះថ្នាក់ ហើយកូរ៉េខាងជើង​ចាំបាច់​ត្រូវ​ចាប់យក​យុទ្ធសាស្ត្រប្រើយោធាដើម្បី​ត្រៀម​វាយការពារ។​

ទោះយ៉ាងណា​គេកត់​សម្គាល់ថាវាជា​ទម្លាប់​ទៅហើយដែល​កូរ៉េខាងជើង​តែងតែ​ព្រមាន​ពីការ​ផ្ទុះសង្គ្រាម​ឡើង​នៅពេល​មានភា​ពតានតឹងឬមានការដាក់សម្ពាធ​ពីសហគមន៍អន្តរជាតិ​នោះ។​​

កាលពីថ្ងៃពុធសប្តាហ៍នេះក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំង១៥ប្រទេស​បាន​សម្រេច​អនុម័ត​ការដាក់ទណ្ឌកម្ម​ថ្មីទៀត​លើប្រទេស​កូរ៉េខាងជើង​ដោយសារកូរ៉េខាង​ជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​លើកទី៤​របស់ខ្លួន​កាលពីថ្ងៃទី​៦ខែមករានិងបាញ់​រ៉ុកែតថ្ងៃទី៧ខែកុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ