លោកនាយករដ្ឋមន្រ្តីថា អស់ព្រៃឈើដោយសារតែបក្សប្រឆាំង

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី៤ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 12:02 PM | បរិស្ថាន | 0 | 19849

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថាបក្សប្រឆាំងដែលរងការរំលាយចោលនោះ ជាអ្នករុញមនុស្ស​ឲ្យទៅកាប់ឈើ មិនមែនអស់ព្រៃឈើ ដោយសារការដឹកនាំរបស់លោកនោះទេ។

លោកហ៊ុន សែន លើកឡើងបែបនេះថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៨ នេះក្នុងពិធីជួបសំណេះសំណាល ជាមួយ​កម្មករ កម្មការនី​ចំនួន ១៤ ០២៥នាក់ក្នុងខេត្តព្រះសីហនុ និងជាការឆ្លើយតបទៅនិងអ្នកផ្តល់មតិ យោបល់(Comment) នៅក្នុង​ហ្វេស​ប៊ុក​ ​ផ្សាយផ្ទាល់​របស់លោកដែលថា​ការបាត់​បង់​​ព្រៃឈើក្នុងរបបដឹកនាំរបស់លោក។

លោក ហ៊ុន សែនបានលើកឡើងថា៖ «គ្រាន់តែកំពង់សោមក្បាលឆាយនេះ ខ្ទេចខ្ទីអស់មិនចេះតិចទេ។ អ្នកណាទៅកាប់អាហ្នឹង? ជួនកាលអាបក្សប្រឆាំងនឹងរុញមនុស្សទៅកាប់ហ្មង។កាប់យកធ្វើស្រែធ្វើចំការចឹងទៅ មនុស្សកើនឡើងវាត្រូវការដី»

លោកហ៊ុន សែន បានលើកឡើងបែបនេះជាការឆ្លើយតបទៅនឹងសារបញ្ចេញមតិនៅក្នុងហ្វេសប៊ុករបស់លោកថា៖ «លោកហ៊ុន សែន និយាយយករួចខ្លួន ដូចនិយាយការពារព្រៃឈើ អស់ព្រៃឈើកាន់តែច្រើន»

ជាការឆ្លើយតបលោក ហ៊ុន សែន បានលើកឡើងថាការបាត់បងព្រៃឈើនោះគឺដោយសារតែកំណើននៃប្រជាជន និងតម្រូវការដីព្រៃធ្វើកសិកម្ម មិនអស់ដោយសារការដឹកនាំរបស់លោកឡើយ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required