វិភាគ៖ តើការបង្កើតច្បាប់ក្រោយបោះឆ្នោតបានជំរុញប្រជាធិបតេយ្យទេ?

ក្រោយការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រង​អំណា​ច​​ជា​ង​​៣​​០​​​​ឆ្នាំ​មកនោះបានធ្លាក់​ចុះប្រជាប្រិយភាពពោលគឺ​បានបាត់បង់​អាសនៈ​ក្នុងសភា​អស់​ចំ​នួ​ន​២២។

ការធ្លាក់ចុះប្រជាប្រិយភាពពី៩០អាសនៈមក៦៨អាសនៈរបស់បក្សគ្រប់គ្រងអំណាចវិញនេះធ្វើឲ្យ​លោក ហ៊ុន សែន ដែល​បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតនោះបានប្រកាសធ្វើកំណែ​ទម្រង់រដ្ឋយ៉ាង​​​​​​​​ប្រញាប់ បើទោះបី​គណបក្សប្រឆាំងពេលនោះមិនទាន់សម្រេចចិត្តចូលប្រជុំសភាក៏ដោយ។

ជាលទ្ធផលគេសង្កេតឃើញ​ច្បាប់មួយចំនួនត្រូវបានរដ្ឋាភិបាលរុញទៅឲ្យសភាអនុម័តទាំងច​ម្រូង​ច​​ម្រាសដោយមានការតវ៉ា​ប្រឆាំ​ង​ពី​មន្ត្រី​អង្គការសង្គមស៊ីវិលនិងតំណា​ងរាស្ត្របក្សប្រឆាំង។

ច្បាប់​​ទាំងនោះរួមមានច្បាប់ស្តីពីលក្ខន្តិកចៅក្រមនិងព្រះរាជអាជ្ញា ច្បាប់សមាគមនិង​អង្គ​ការស​ង្គ​ម​ស៊ី​វិល​ និងច្បាប់​ស​ហ​​ជីពជាដើម។​

តើ​ការបង្កើតច្បាប់ថ្មីក្រោយការបោះឆ្នោតនេះជាការជួយជំរុញដំណើការប្រជាធិបតិយ្យឬក៏​យ៉ា​ងណា?

អគ្គលេខាធិការ​​នៃ​​គណៈកម្មា​ធិការ​​ប្រព្រឹត្តិកម្មនៃ​​អង្គការសមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​កម្ពុជា CHRAC លោក សួន ប៊ុន​ស័ក្តិ លើកឡើងថាច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាដែលកំពុ​ងតែចូ​លជា​ធរ​មានក្រោយការបោះឆ្នោតនេះ លោ​កថា​ច្បាប់ហាក់ទុកចន្លោះឲ្យ​រដ្ឋាភិ​បាលមាន​ឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌។

លោក សួន ប៊ុនស័ក្តិ​ វិភាគថាច្បាប់នោះមិនបានចែងពីការហាមឃាត់មន្ត្រីតុលាការឲ្យដកខ្លួនចេញ​ពីកា​រចូល​រួមធ្វើ​ន​​យោ​បាយ​​​​ទេ។ លោកថាដូចនេះច្បាប់នេះហាក់មិនបានជំរុញយន្តការប្រជាធិបតេយ្យទេ។

លោក សួន ប៊ុនស័ក្តិ វិភាគទៀតថាច្បាប់សមាគមនិងអង្គការសង្គមស៊ីវិលវិញលោកថាច្បាប់​នេះ​បាន​​បើ​កដៃ​ឲ្យអា​ជ្ញាធរដ្ឋ​មាន​លេស​អាចដាក់គំនាបទៅលើសេរីភាពបញ្ចេញមតិបានគ្រប់ពេ​លនូវ​ពេ​ល​​ណា​ដែល​​មិនសប្បាយចិត្តដោយលោកថា ដូចជាការចែងថាប៉ះពា​ល់ដល់​ស​ណ្តា​ប់​ធ្លាប់សាធារណៈនិង​​ប៉ះពា​ល់ដ​ល់សន្តិសុខជាតិជាដើម។

លោក​​ សួន ប៊ុនស័ក្តិ គិត​​ថានេះជាភា​ពចង្អៀត​ចង្អល់នៃ​កា​រធ្វើ​​ច្បាប់ដើម្បីរឹតបន្តឹងស​កម្មភាព​​លើក​កម្ព​ស់សិ​​ទ្ធិមនុស្សរ​បស់​អង្គការសង្គមស៊ីវិល។ លោកថាក្លឹមសានេះធ្វើឲ្យសេរីភាពបញ្ចេញ​មតិកាន់តែរួមតូ​ច។ ​ លោកថា៖ “យើងគិតមើលសូម្បី​ប្រជាពលរដ្ឋពីរបីគ្រួសារកាន់រូបថតសម្តេចនាយករដ្ឋមន្ត្រីដើម្បីបញ្ជូន​សាទៅនាយករដ្ឋមន្ត្រីដោយសារតែបងប្អូន​គាត់ជាប់ឃុំឃាំងដោយសារតែការ​ពារបរិស្ថាននៅខេត្ត​កោះកុ​ង។ គ្រាន់តែប៉ុណ្ណឹងសោះក៏រាំងស្ទះគ្នាដែរ។ ​យើងស្រមៃមើល​បើប៉ុណ្ណឹ​​ងរាំងស្ទះ​ហើយទៅធ្វើអីទៀតបាន ដូ​ច្នេះបើ​មើល​ពីចំណាត់ការ​ទប់ស្កាត់សេរីភា​ពបញ្ចេញ​មតិនេះ​ ខ្ញុំមើលទៅមានច្រើ​នណាស់បាទនៅ​ស្រុកយើ​ង​”។

អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតនិងជាអ្នកប្រឹក្សាច្បាប់នៅអង្គការលីកាដូលោក អំ សំអាត វិភា​គ​​ផ្លូវច្បាប់ថា ច្បាប់​ដែលរដ្ឋាភិបាលបានបង្កើតក្រោយពីធ្លាក់ប្រជាប្រិយភាពនេះ លោកថាជាកា​រគំ​រា​​ម​កំហែងដល់ ​អង្គការ​សង្គមស៊ីវិលក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនិងគំរាមកំហែ​ងដល់​ស​ក​ម្ម​ភា​ព​​​ធ្វើ​​នយោបាយរបស់​គណបក្សប្រឆាំង។

លោក អំ សំអាត វិភាគថាច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រមនិងព្រះរាជអាជ្ញាធរ លោកថាជាឧ​បករ​​ណ៍​ស​ម្រាប់​គំរាមកំហែងទៅគណបក្សនយោបាយដែលប្រកួតប្រជែងជាមួយនឹងបក្សកាន់អំណាច។

ចំណែកច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលវិញ លោកថាច្បាប់នោះ​​បានបង្រួម​សិទ្ធិអ​ង្គកា​រ​​ស​មាគមក្នុង​​ការចុះ​ធ្វើ​សកម្មភាពសិទ្ធិមនុស្ស។

រីឯច្បាប់ស​ហជីពទៀតសោតលោកថាបានគំរាមកំហែងដល់សេរីភាពអ្នកធ្វើការលើកកម្ពស់សិទ្ធិការងារក្នុងការ​​ទំ​នា​ក់​ទំ​នង​ជាមួយកម្មករពេលពួកគេចុះធ្វើសកម្មភាពជំរុញលក្ខខណ្ឌការងារ។

លោកថា៖ “គោលបំនងរបស់បក្សកាន់អំណាចគេចង់បានអ្វីក៏ដោយគេយកច្បាប់​ជាឧបករណ៍ដើម្បី​រក្សា​អំណា​ចរបស់គេ”។

អង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជាខុមហ្វ្រែលបានបង្ហាញរបាយកា​រណ៍អង្កេ​តរបស់ខ្លួនកា​ល​ពី​​ចុងខែមីនានេះ បង្ហាញថាដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយចាប់ពីបោះឆ្នោតឆ្នាំ២០​១៣មក។​

របាយការណ៍ដដែលបញ្ជាក់ថាការដែលរដ្ឋាភិបាលមិនអាចជំរុញល្បឿនប្រជាធិបតេយ្យបានអង្គ​​ការ​​នោះបានកត់សម្គាល់ថា ដោយសារតែមាន​ការបង្ក្រាបអ្នកតស៊ូមតិ ចាប់សក​​ម្មជ​នប​ក្សប្រឆាំង​១១​​​​នា​ក់​​​​ដាក់​ពន្ធ​នាគារ ការចាប់ឃុំខ្លួនស​មាជិ​​កព្រឹទ្ធ​ស​ភាមក​ពីគណបក្សប្រឆាំងលោក ហុង សុខហួរ ​មិន​បា​ន​​​ដ​កអ​ភ័យ​ឯកសិទ្ធិជាមុន។

ការប្រើហិង្សលើតំ​​ណាង​រាស្ត្របក្សប្រឆាំង ការដកតំណែងលោក កឹម សុ​​ខា ពីអនុ​​ប្រធា​​នទី១​​នៃរ​ដ្ឋស​ភា ដ​ក​អភ័យឯកសិទ្ធិ លោក សម រង្ស៊ី ដោយមិនប្រើសំឡេ​ង២ភាគ៣ដូចមានចែងក្នុងរ​ដ្ឋធ​ម្មនុ​ញ្ញ​ជា​ដើ​ម។

របា​យការណ៍នោះក៏បានបញ្ជាក់ថាបានរកឃើញមាន១១ករណីដែលរដ្ឋាភិបាលរំលោភលើស្ថាប័​​ន​​តុលា​ការនិងស្ថាប័នរដ្ឋ​សភា​ដែលខុមហ្វ្រែលថាជាផលប្រយោជន៍នយោបាយ។

ប​ញ្ជាក់លើរបាយការណ៍នេះនាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតលោក គល់ បញ្ញា បានប្រាប់​អ្នក​​សារព័ត៌​មាន​ពេលនោះថាការដែលរដ្ឋាភិបាលបង្កើតច្បាប់ថ្មីៗនិងវិធានការបង្ក្រាបក្រុមអ្នក​​តវ៉ាកន្ល​ង​​ទៅ​លោកថាប្រជាធិប​តេយ្យនៅកម្ពុជា​កំពុងគំរាមកំ​ហែងធ្ងន់ធ្ងរ។

លោកថា៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើការប្រជាធិបតេយ្យនៅកម្ពុជាដោយសារការ​បង្ក្រាបដោ​យ​រាជ​រដ្ឋា​ភិបាលនិងការធ្វើទុក្ខបុកម្នេញ ការវាយប្រហារហិង្សាប្រ​ឆាំងនឹងអ្នកតំណាងរាស្ត្រ និង​ការចាប់​ដាក់ពន្ធនាគារ លើសមាជិកព្រឹទ្ធសភានិងសកម្មជននៃបក្សប្រឆាំងនេះជាការព្រួយបារម្ភធ្ងន់ធ្ងរទៅលើដំ​ណើ​រ​ការប្រជាធិបតេយ្យនៅកម្ពុជា”។

ការព្រួយបារម្ភពីដំណើការប្រជាធិបតេយ្យនៅកម្ពុជាមិនមែនមានតែសង្គមស៊ីវិលនៅកម្ពុជាទេសូម្បី​​អ្ន​​​ករាយ​ការណ៍ពិសេសរ​បស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក​ស្រី រ៉ូណា ស្មីត ​(Rhona Smith) ក៏បានបង្ហាញពីក្តីព្រួយបារម្ភថា កម្ពុជាកំពុង​​តែស្ថិ​តនៅចំណុចដ៏គ្រោះថ្នាក់មួយដោ​​យ​​លោ​​កស្រីលើ​​​​​ក​​ឡើង​​​ពីការជ្រែតជ្រែក​ផ្នែក​នយោបាយពីអ្នកមានអំណាច។

ការដាក់ស​ម្ពាធលើគណ​បក្ស​ប្រឆាំ​ងតា​មរ​​យៈ​​​ប្រ​ព័ន្ធ​​តុលាការនិងការបង្កើតច្បាប់មួយចំនួ​នដែ​លលោ​ក​​ស្រី​​ថាមានលក្ខ​​ណៈ​រឹត​​ត្បិត​សិ​​ទ្ធិ​សេ​រីភា​ព។

ទោះជាយ៉ាងណារដ្ឋាភិបាលបានរុះរើគណៈរដ្ឋមន្ត្រីនៅពាក់កណ្តាលអាណត្តិនិងបាន​​បញ្ចប់មុ​ខងាររដ្ឋ​​មន្ត្រី​​​ចាស់ៗមួយចំនួន​ដែ​លរដ្ឋាភិបាលថាជាការធ្វើកំណែទម្រង់។

ចំណែកក្រសួងយុត្តិធម៌វិញកាលពីថ្ងៃទី១ខែមេសាបានប្រកាសឲ្យសា​លាដំបូងរាជធានីខេត្ត​បង្កើតអ្នក​នាំ​ពាក្យសម្រាប់​ស្ថាប័ន​នីមួយៗដែលក្រសួងថាវិស័យយុត្តិធម៌បច្ចុប្បន្ននេះជាវិស័យដែល​កំពុងចាប់​អា​រម្ម​ណ៍​​​ពីសាធារណៈជននិងពី​បណ្តាញសារព័ត៌មាន។

ទោះជាយ៉ាងណាសង្គមស៊ីវិលយល់ឃើញប្រហាក់ប្រហែលគ្នាថាក្នុងសម័យបច្ចេកវិ​ទ្យាទំនើបដូ​ចបច្ចុប្ប​ន្ននេះការដឹកនាំមួយ ធ្វើឲ្យពលរដ្ឋភាគច្រើនឈឺចាប់មិនទទួលបានយុត្តិធម៌ ពួកគេថាអំពើទាំងនោះនឹ​ង​​​​​ប​​​​ក​ទៅរកមេដឹកនាំវិញនៅពេល​អ្នកឈឺចាប់ភាគច្រើនទាំងនោះដកសេចក្តីទុកចិត្តពេលពួក​គេ​​​ទៅបោះ​ឆ្នោតនាថ្ងៃខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ