រដ្ឋមន្រ្តីមហាផ្ទៃ​​ណែ​នាំ​ដល់​កង​កម្លាំ​ង​នគរ​បាល ឲ្យ​ពង្រឹង​​សន្តិសុខ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

ក្រសួង​មហា​ផ្ទៃ​បានណែ​​ដល់​ថ្នាក់​ដឹក​នាំ កង​កម្លាំង​នគរ​បាលជាតិនិង​អជ្ញា​ធរ​ដែន​ដី​ទាំង​អស់​ ឲ្យ​សហការ​គ្នា​ឲ្យ​បាន​ហ្មត់​ចត់ក្នុង​ការ​ការ​ពារ​សន្តិសុខនិង​ថែ​រក្សាសណ្តាប់​ធ្នាប់​សាធារណៈឲ្យ​បាន​ប្រសើរ​ក្នុងឱកាស​ចូល​ឆ្នាំខាងមុខ។​

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី០៤ខែ​មេសា​ ​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង​ បាន​ណែ​នាំ​ដល់អគ្គស្នង​ការ​​នគរ​បាល​ជាតិនិង​គណៈបញ្ជា​ការឯក​ភាព​គ្រប់​លំដាប់​ថ្នាក់  ត្រូវ​រៀប​ចំ​​ការ​ពារស​ន្តិ​សុខនិង​ថែ​រក្សា​សណ្តាប់​​ធ្នាប់សាធារណៈ សុវត្ថិភាព​ចរាចរណ៍ឲ្យ​បានប្រសើរ​និង​ចាត់​ឲ្យ​មាន​គណៈ​ប្រចាំ​បញ្ជានិង​ដោះ​ស្រាយ​បញ្ហា​រាល់សភាព​ការ​អសន្តិ​សុខឲ្យ​​បាន​ទាន់​ពេល​វេលា។ លោក​ក៏​បាន​​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​​ដ្ឋាន​របស់​ខ្លួន ឲ្យ​ប្រុ​ង​ប្រយ័ត្នចំពោះ​គ្រោះ​ថ្នាក់​និង​មហន្តរាយ​ផ្សេងៗ​ដែល​អាច​នឹង​កើ​ត​មាន​ជាយថា​ហេតុ​​ផង​ដែរ។

លោក​រដ្ឋ​មន្រ្តី​ក៏​បានណែ​នាំ​ដល់​គណៈបញ្ជាការ​ឯក​ភាព​ខេត្ត​សៀម​រាប​ត្រូ​វ​បង្កើន​ការ​យក​ចិត្តទុក​ដាក់​ក្នុ​ង​ការ​កា​រពារសុវត្ថិភាពជូន​ថ្នាក់​ដឹក​នាំ និង​ឥស្សរជន​ជាន់​ខ្ពស់​ជាតិ​និង​អន្តរ​ជាតិ ដែលបាន​​អញ្ចើញ​ចូល​រួម​ក្នុ​ង​ព្រឹ​ត្តិការ​ណ៍​អង្គរ​សង្គ្រាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ