រដ្ឋមន្រ្តីយុត្តិធម៌ច្រានចោល​​ការអះអាង​ពាក់​ព័ន្ធ​​រឿងលាក់លុយនៅក្រៅប្រទេស

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា កាលពីកន្លងទៅ

រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បាន​បដិសេធ​នឹង​ការ​លើក​ឡើង​ថា​លោក​បាន​ទិញភាគហ៊ុន​នៅក្រៅ​ប្រទេស ដែល​ត្រូវ​បានចាត់ទុក​ថា​ជា​មធ្យោបាយ​មួយ​នៃ​ការលាក់លុយក្រៅប្រទេស​។​

នៅក្នុងសេចក្តីប្រកាស​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទនេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សន សោភ័ណ​ បាន​បញ្ជាក់ថា​មាន​ការ​ចុះផ្សាយ​ថា​លោក អង្គ វង្ស វឌ្ឍានា ​បាន​ចំណាយ​ប្រាក់​៥ពាន់​ដុល្លារដើម្បី​ទិញភាគហ៊ុនចំនួន​៥ពាន់ក្នុង​​ឆ្នាំ​២០០៧ ក្នុងក្រុម​ហ៊ុន​មួយ​ដែល​បាន​ចុះ​បញ្ជី​នៅ​British Virgin Islands។ លោក​បញ្ជាក់ថា៖ “ឯក​ឧត្តម​រដ្ឋមន្រ្តី មិន​ធ្លាប់​ស្គាល់ក្រុមហ៊ុន​ខាង​លើ​នេះ ហើយ​ក៏​មិន​ធ្លាប់​បាន​ទិញភាគហ៊ុន ក្នុងក្រុមហ៊ុន​បរទស​ណាមួយ​ឡើយ”

អ្នក​នាំពាក្យ​រូប​នោះ​បន្ត​ថា​​ក្រសួ​ងយុត្តិធម៌​កំពុង​ព្យាយាម​ទាក់​ទង​ជាមួយ​សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ(International Consortium Investigative Journalists)ដែល​បាន​រក​ឃើញ​ករណីនេះ​និង​បណ្តាញ​សារព័ត៌មានបរទេស​នានា ដើម្បី​ឲ្យ​បង្ហាញ​ប្រភព​ឯក​សារ​ដែល​ពាក់​ព័ន្ធ។​

​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ត្រូវបានគេ​រក​​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី«Panama Paper»ដែល​ជា​ការ​បែក​ធ្លាយ​នៃ​កំណត់​ត្រា​ធនាគារ​ពាក់​ព័ន្ធ​​នឹង​ការ​លាក់​លុយ​នៅ​ក្រៅស្រុក​។ ​បុគ្គលមួយចំនួន​​ដែល​មាន​ទ្រព្យ​សម្បត្តិនិង​មាន​អំណាច​​ជាង​គេ​នៅ​ជុំវិញ​ពិភព​លោកត្រូវ​បាន​ដាក់នៅ​ក្នុង​បញ្ជីមួយនេះ។​ ឯកសារ​បែកធ្លាយនោះ​ត្រូវ​បាន​​ពិនិត្យ​ដោយក្រុម​អ្នក​សារព័ត៌មានជាង​៣៧០នាក់ មក​ពីប្រទេស​ជាង​៧០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ