ក្រសួងបរិស្ថាន​អំពាវនាវ​កុំឲ្យ​មុជទឹកសមុទ្រមានស្លែ​នៅខេត្ត​កែប​ រហូតដល់ចុងសប្តាហ៍នេះ

ក្រសួងបរិស្ថានបានអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​និង​ភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅកំសាន្តនៅតំបន់ឆ្នេរសមុទ្រ​ខេត្តកែប ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​ផ្អាកចុះមុជទឹកសមុទ្រដែលមានស្លែ​ រហូតដល់ចុងសប្តាហ៍នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០៤ ខែមេសា ក្រសួងបរិស្ថានបា​ន​បញ្ជាក់​ថា​តាម​ការ​សន្និ​ដ្ឋាន​បឋម ការ​កើន​ឡើង​នូវ​កម្រិត​ស្លែ​នៅ​ក្នុង​ទឹក​សមុទ្រ​ គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​នូវ​សីតុណ្ហភាព​ ពន្លឺ​និង​ការ​ប្រែ​ប្រួល​នូវ​ជីវជាតិ​ចិញ្ចឹម​នៅ​ក្នុង​ទឹកសមុទ្រ។ លោក​បន្ត​ថា​ការ​ហាម​ប្រាមមិន​ឲ្យ​ចុះមុជទឹកសមុទ្រ ដើម្បី​ទុកឱកាសឲ្យ​មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកែបធ្វើការបោសសម្អាតឆ្នេរឲ្យ​បានស្អាត។​

ក្រសួងបរិស្ថានក៏បានបញ្ជាក់បន្ថែមថាបច្ចុប្បន្នជាទូទៅ ស្លែដែលបានកើតមានកើតមានឡើងនៅតំបន់ឆ្នេរសមុទ្រខេត្តកែបបានបាត់ទៅវិញស្ទើរតែទាំ​ងស្រុង ហើយស្ថានភាពទឹកសមុទ្រមានភាពរងថ្លានិងឈានទៅរកភាពប្រក្រតីឡើងវិញ។ ចំពោះការនេសាទសមុទ្រនៅខេត្តកែប ក្រសួង​បាន​ណែ​នាំ​ថា​ប្រជានេសាទអាចបន្តប្រកបរបររបស់ខ្លួនទៅតាមតំបន់ទឹកដែលមានរយៈចម្ងាយពីឆ្នេរប្រមាណ៥០០ម៉ែត្រឡើងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ