សាលាឧទ្ធរណ៍សម្រេចឲ្យអ្នកភូមិបន្តចាញ់ក្តីក្រុមហ៊ុននៅខេត្តកោះកុង

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 5:18 PM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 2824

សាលាឧទ្ធរណ៍សម្រេចឲ្យអ្នកភូមិដែលមានជម្លោះដីធ្លី បន្តចាញ់ក្តីក្រុម​ហ៊ុនទទួលបាន​ដីសម្បទា​នមួ​​​យនៅខេត្តកោះកុង ដោយចៅក្រមសំអាងថា ការប្តឹងជំទាស់របស់ពួកគេ មិនអា​ចពិ​ចារ​ណាផ្លូវច្បាប់បានទេ​។

តំណាងអ្នកមានជម្លោះដីធ្លីនៅឃុំជីខក្រោម ស្រុកស្រែអំបិល អ្នកស្រី ផាវ ញឺង ឲ្យដឹងថា កាលពីឆ្នាំ​២០១​៥​​សា​​​លាដំបូងខេត្តកោះកុង បានកាត់ក្តីឲ្យពួកគេ៧គ្រូសារ មានដីសរុប២៣ហិកតា ចាញ់ក្តីក្រុមហ៊ុនរប​ស់​​លោក ហេង ហុយ បើទោះបីពួកគាត់ប្តឹងឲ្យតុលាការថ្នាក់ក្រោមមួយនេះ សុំរំលាយកិច្ច​សន្យា ​ដែល​គាត់​ថា​​ជាកិច្ខសន្យាគំរាមកំហែង ធ្វើឲ្យអ្នកភូមិប្រឈមនឹងបាត់ដីទាំងនោះក៏ដោយ។

អ្នកស្រី ផាវ ញើង ឲ្យដឹងទៀតថា ករណីនេះពួកគាត់បានបន្តប្តឹង មកសាលាឧទ្ធរណ៍ ប្រឆាំងនឹង​សាលក្រ​ម​នេះ ​ដើ​ម្បីស្វែងរកយុត្តិធម៌។

ប៉ុន្តែអ្នកស្រី ផាវ ញើង អះអាងថា នៅព្រឹកថ្ងៃទី៤ខែមេសានេះ ចៅក្រមនៅសាលាឧទ្ធរណ៍ បានប្រ​កាស​សា​​លដីកា ឲ្យ​​ពួ​កគាត់បន្តចាញ់ក្តីក្រុមហ៊ុន របស់លោក ហេង ហុយ ដដែលទៀត ដោយ​ចៅ​ក្រមអះ​អាង​ថា ឯកសារ រប​ស់​ក្រុ​​ម​ហ៊ុន ត្រឹមត្រូវតាមទម្រង់ច្បាប់ គ្មានចំនុចណាបញ្ជា​ក់ពីរូបភាព​គំរា​មកំ​ហែងទេ។

អ្នកស្រី ផាវ ញើង បង្ហាញការខកចិត្តថា សាលដីកានេះ មិនបានការពារប្រយោជន៍ អ្នកភូ​មិ​ជាម្ចា​ស់ដីទេ តែ​ថា​ បែជាលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចង់បានដីអ្នកភូមិទៅវិញ។

អ្នកស្រីថា៖ «ទន្ទឹមនឹងយើងឈានជើងមកដល់ទីក្រុងភ្នំពេញនេះ ពួកយើងជំពាក់បំណុលគេរាប់លាន ម្នា​ក់ៗ យកលុយមកបង់ពន្ធបណ្តឹង យើងសង្ឃឹមថា រដ្ឋនៅប្រទេសកម្ពុជា និងអ្នកច្បាប់គេនឹងរកយុត្តិធម៌ ឲ្យ​យើង តែទីបំផុតយើងអស់ក្តីសង្ឃឹម យើងអត់ដឹងពឹងទៅណាទៀតទេ

បើតាមអ្នកស្រី ផាវ ញើង ពួកគាត់នឹងពិភាក្សាជាមួយមេធាវីបន្តប្តឹងករណីនេះទៅតុលាការកំពូលបន្តទៀត ដើម្បី​​​ស្វែ​ងរកយុត្តិធម៌។

បើតាមអ្នកភូមិ ជម្លោះដីនៅខេត្តកោះកុង ជាមួយក្រុមហ៊ុន ហេង ហុយ នោះបានអូសបន្លាយ​ជិត១០ម​​ក​ហើ​​យ ធ្វើឲ្យអ្នកភូមិដែលមានជម្លោះ ប្រឈមនឹ​ងប​ញ្ហា​​ជីវភា ពរស់នៅប្រចាំថ្ងៃ ខ្លះបង្ខំចិត្ត ធ្វើចំណា​កស្រុ​ក ទាំងប្រថុយនឹងគ្រោះថ្នាក់ និងខ្លះទៀតបន្តស្នាក់នៅតា​មវត្តអារាមក្នុងរា​ជធា​នី​ភ្នំ​ពេ​ញ សុំបា​យ​លោ​ក​ហូ​ប ដើម្បីបន្តស្វែងរកយុត្តិធម៌ពីក្រសួងពាក់ព័ន្ធ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required