ក្រសួងថាបានស្នើឲ្យដាក់ល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

ល្ខោនខោល (Sabay News)

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឲ្យដឹងថា ក្រុមបច្ចេកទេសរបស់ក្រសួង បាន​ផ្ញើឯកសារល្ខោនខោលខ្មែរ​ទៅកាន់​អង្គការ​យូណេ​ស្កូជាផ្លូវការរួចហើយ ដើម្បីសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

នៅក្នុងសេចក្តីប្រកាសចេញផ្សាយថ្ងៃអង្គារទី៤មីនានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា កាលពីថ្ងៃទី​២៩ខែមីនាឆ្នាំ២០១៧ ក្រសួងវប្បធម៌ បាន​ទទួលការឆ្លើយតបជាផ្លូវការ​របស់​អង្គការយូណេស្កូ ក្នុងការដាក់ល្ខោនខោលខ្មែរ ចូល​ទៅ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏បានផ្ញើ​ឯកសារគុន​ល្បុក្កតោ​ខ្មែរ ជូនអង្គការយូណេស្កូ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិផងដែរ។

បើតាមក្រសួងវប្បធម៌ ការស្នើសុំចុះបញ្ជីល្ខោនខោលនេះ ត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃជាច្រើនដំណាក់ ពីក្រុមអ្នកជំនាញអន្តរជាតិ មុននឹងដាក់ជូនគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ ការពិនិត្យសម្រេច នៅចុងឆ្នាំ២០១៨។

ការស្នើឲ្យដាក់ ល្ខោនខោល ជាបន្ទាន់របស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ទំនងជាធ្វើឡើង​បន្ទាប់​ប្រទេស​ជា​មិត្ត​ថៃ ក៏គ្រោងស្នើសុំបញ្ជូល ល្ខោនខូន របស់ខ្លួនទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ