ក្រសួង​ប្រកាស​ថាបាន​ជួយ​សង្គ្រោះ​ពលការិនី​ខ្មែរ​៤​នាក់​ទៀត​ពី​ម៉ាឡេស៊ី

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​សង្គ្រោះ​ពលការិនី​ខ្មែរ ៤​នាក់ និង​បញ្ជូន​ត្រឡប់​មក​ពី​ប្រទេស​កំណើត​វិញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ពលការិនី​ទាំង ៤​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ចន្លោះ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ ហើយ​បាន​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី ក្រោយ​ពី​ពួកគេ​ប្រឈម​នឹង​ការ​លំបាក​នៅ​ក្នុង​ការងារ។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៦​កន្លង​មក​ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស បានជួយសង្គ្រោះពលរដ្ឋខ្មែរធ្វើការនៅក្រៅប្រទេសជាច្រើននាក់ ក្នុងនោះ​នៅម៉ាឡេស៊ី មានចំនួន ២៧២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ