ថៃបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ​នាំចូលពីឡាវនិងមីយ៉ាន់ម៉ា

អាជ្ញាធរថៃបានបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ក្នុងតម្លៃទឹកប្រាក់៥៤លានដុល្លារនាំចូលពីប្រទេសឡាវ និងមីយ៉ាន់ម៉ា ក្នុងគោលបំណងចែកចាយក្នុងប្រទេសថៃ និងនាំចេញបន្តទៅកាន់ប្រទេសម៉ាឡេស៊ី។​

តាមការចុះផ្សាយរបស់សារព័ត៌មានABC បានឲ្យដឹងថា គ្រឿងញៀននោះមានចំនួន៧៨៨គីឡូក្រាម ស្មើនឹង៩លាន៤សែនគ្រាប់។ សមត្ថកិច្ចថៃរកឃើញថា គ្រឿងញៀននេះផលិតនៅក្នុងប្រទេសមីយ៉ាន់ម៉ានាំឆ្លងកាត់ប្រទេសឡាវឆ្លងទន្លេមេគង្គនិងឡើងតាមផ្លូវគោកនៅខេត្តឈាងរ៉ៃភាគខាងជើងនៃប្រទេសថៃ។​

ក្នុងយុទ្ធនាការបង្ក្រាបនេះសមត្ថកិច្ចបានចាប់ខ្លួនឈ្មួញនិងអ្នកពាក់ព័ន្ធចំនួន​១១នាក់។ តាមគោលដៅឈ្មួញទាំងនោះគ្រោងនាំបន្តទៅភាគខាងត្បូងប្រទេសថៃទៅដល់ព្រំប្រទល់ជាមួយប្រទេសម៉ាឡេស៊ី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ