ត្រាំរៀបចំពង្រាយកម្លាំងនៅព្រំដែនម៉ិចស៊ិកមុនធ្វើជញ្ជាំងរួច

ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសពីការរៀបចំកម្លាំងយោធាដាក់ប្រចាំការនៅព្រំដែនជាមួយប្រទេសម៉ិចស៊ិចរហូតដល់កសាងជញ្ជាំងបាំងព្រំដែននៃប្រទេសទាំងពីររួច។​

នៅក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញប្រធានាធិបតីអាមេរិកលោកដូណាល ត្រាំបានថ្លែងថា លោកនឹងដាក់កម្លាំងយោធានៅតាមព្រំដែនភាគខាងត្បូងជាមួយប្រទេសម៉ិចស៊ិកក្នុងគោលបំណងទប់ស្កាត់ជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសនេះចូលដែនដីអាមេរិក​។​

ពេលនេះលោកដូណាល ត្រាំ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតកំពុងតែរៀបចំដាក់ស្នើទៅកាន់សភាឲ្យអនុម័តដើម្បីអាចដំណើរបាន។​

លោក ត្រាំក៏បានថ្លែងថ្កោលទោសប្រធានាធិបតីបារ៉ាក់អូបាម៉ាថា មិនបានពង្រឹកព្រំដែនឲ្យខ្លាំងក្លាទើបបណ្តាលឲ្យមានជនអន្តោប្រវេសបន្តឆ្លងដែនខុសច្បាប់ចូលទឹកដីអាមេរិក។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ