ក្រុមប្រជាពលរដ្ឋសម្តែងក្តីបារម្ភជុំវិញបញ្ហាគ្រឿងញៀន

ក្រុមប្រជាពលរដ្ឋចំនួន ១០២នាក់ ដែលបានមកចូលរួមក្នុងវេទិកាពិគ្រោះយោបល់ស្តីពីបរិស្ថាន និងបញ្ហាការប្រើប្រាសគ្រឿងញានក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ បានលើកឡើងពីក្តីកង្វល់របស់ពួបគាត់ជុំវិញបញ្ហាកូនចៅនិងគ្រឿងញៀន។
លោក ស សារឹម ចៅសង្កាត់រលាបមានប្រសាសថា “នៅមូលដ្ឋានរបស់ខ្ញុំមិនមានអ្នកចែកចាយធំដុំទេប៉ុន្តែសម្បូរអ្នកប្រើប្រាស់ណាស់ជាពិសេសពួកយុវជន” លោកបន្តទៀតថា “ពួកនឹងពិបាកបង្ក្រាបណាស់ បង្ក្រាបលេចចេញកើត ហើយប៉ូលីសផងប្រជាការពារផងល្បាតរហូតនៅតែមិនស្ងប់” ។
បងស្រីម្នាក់(សុំមិនបញ្ចេញឈ្មោះ)បានលើកឡើងថាកូនរបស់គាត់ញានថ្នាំ ហើយបើចង់បន្សាបវិញតើយកទៅខាងណាបើគាត់គ្មានលុយ។

បញ្ហាគ្រឿងញាននេះវាបានកើតរាលដាលគ្រប់ទឹសទីទៅហើយ បើចង់បំបាត់វាមានតែអាណាព្យាបាល សហគម៍ សហការជាមួយអាជ្ញធរទេទើបមានប្រសិទ្ធភាព បើពឹងអាជ្ញាធរទាំងស្រុងគឺមិនអាចទៅរួចឡើយ នេះបើតាមការលើកឡើងរបស់តំណាងសមត្តកិច្ច។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។