តំណាងប្រជាពលរដ្ឋចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីអំពីសុវត្ថិភាពទឹក

អាជ្ញាធរភូមិនិងគណៈកម្មការទឹកភូមិទាំង៥ គឺភូមិច្រណោល ភូមិ១០៥ ភូមិ  ប្អៀរ ភូមិថ្មី​ និងភូមិខ្នាច បានចូលរួមវគ្គបណ្ដុះបណ្ដាល ដល់គណៈកម្មការទឹកភូមិ ដែលរៀបចំដោយ មន្ទីអភិវឌ្ឈន៌ជនបទខេត្ត
ឧបត្ថម្ភដោយអង្គការ យូនីសេហ្វ រយៈពេលពីរថ្ងៃ ២៤ ដល់ ២៥ ខែមេសា ឆ្នាំ ២០១៧។

គោលបំណងសំខាន់គឺដើម្បីឲ្យអ្នកប្រើប្រាស់ទឹកបានយល់ពីសុវត្តភាពទឹក ដែលរាប់ទាំង (១) ប្រភពទឹក (២) ការជញ្ជូនទឹក (៣) ការស្តុកទឹក​ និង(៥) ទឹកសម្រាប់ផឹក។

នៅក្នុងការសិក្សារយៈពេលពីរថ្ងៃ សិក្ខាកាមនិងអ្នកសម្របសម្រួល បានពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៌គ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់ទឹក ស្គាល់ពីប្រភពទឹកដូចជា អណ្ដូង ស្រះ ទំនប់
ជាដើម។

ការដឹកជញ្ជូនទឹកទៅតាមលទ្ធភាព របស់អ្នកប្រើប្រាស់ទឹក ដូចជា រទេះគោ រម៉កគោយន្ត រែក   ទួល។ល។

​ធ្វើយ៉ាងណាកុំឲ្យ មានគំពុប ខ្ជះខ្ជាយ ។ ការស្ដុកទឹកត្រូវយកទៅដាក់ក្នុងពាង ឬធុង ដែលលាងស្អាត ដំកល់ឲ្យខ្ពស់ពីដី ហើយមានគំរបគ្របជាប្រចាំ។ បើមានថ្នាំអាបែត​អាចបង់ក្នុងប្រដាប់ស្ដុកទឹក កុំឲ្យកើតសត្វមូសដែលជាភ្នាក់ងារ ចម្លងជំងឺគ្រុនចាញ់ និងគ្រុនឈាម។
ចំណែកទឹកផឹក ត្រូវដាំឲ្យពុះ ពី ៣ នាទី​ ទៅ ១៥ នាទី ដែលអាចសម្លាប់មេរោគ ដែលឆ្លងតាមទឹកបានមួយរយភាគរយ ឬប្រើធុងចំរោះ ដែលអង្គការនានាបានឧបត្ថម្ភ ជូនដល់ពួកគាត់។ សំភារៈស្ដុកទឹកប្រើប្រាសនិងទឹកផឹក ត្រូវឧស្សាន៌ដុសលាងជាប្រចាំ ចំពោៈសំភារៈសម្រាប់ដួសទឹកផឹក
ដូចជា កែវ ផ្ដិល បោយ ត្រូវដួសលាង រាល់ថ្ងៃ ជាមួយសាប៊ូរ។
គណៈកម្មការទាំងអស់ ត្រូវចុះព្រឹងនឹងផ្សព្វផ្សាយពីសុវត្តិភាពទឹកភូមិ ឲ្យបានយ៉ាងតិចមួយខែម្ដង ព្រោះការប្រើប្រាស់ទឹកស្អាតអាចកាត់បន្ថយជំងឺរាគរូស គ្រុនពោះវៀនព្រូន។ល។ ពីព្រោះជំងឺទាំងនេះ ធ្វើឲ្យ
ប៉ះពាល់ដល់សុខភាព នឹងជីវភាពរបស់ពួកគាត់។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។