ទំនប់ស្ទាក់ទឹកដំណាក់អំពិល ទទួលបានការទាក់ទាញខ្លាំងពីប្រជាពលរដ្ឋ

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ​ ពិសេសនៅថ្ងៃចូលឆ្នាំទី២ ក្រុមប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់បាន សម្រុកមកមុជទឹកលេងទំនប់ស្ទាក់ទឹកដំណាក់អំពិល បណ្តាលឲ្យស្ទះផ្លូវចូលកកកុញតែម្តង។ទំនប់នេះស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់។ ប្រជាពលរដ្ឋបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដែលបានមកលេងនៅរមនីយដ្ឋានថ្មីមួយនេះ រីឯចំណែកប្រជាពលរដ្ឋរស់នៅមូលដ្ឋានទីនេះក៏រីករាយផងដែរព្រោះបានរកចំណូលពីការលក់ដូរបានគួរសមផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។